ការសង់បង្គោលព្រំតំបន់បី តំបន់ជុំវិញបឹងទន្លេសាប ខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% ខណៈ បីខេត្តទៀតកំពុងបន្ត

//s9.kh1.co/b5/b544b364abee22679ae32cec4e5ca020c7ef0a38.jpg
Khmerhome

 ២៦-វិច្ឆិកា-២០២៤ ៩ព្រឹក · មួយថ្ងៃមុន

តំបន់ជុំវិញបឹងទន្លេសាប ដែលមានខេត្តចំនួន៦ ចែកជាបីតំបន់ ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោលបាន ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេចបាន ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%

https://s9.kh1.co/__image/w=650,h=434,q=100/b9/b9c141b4b936a18f081515426a398934881034e4.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ តំបន់ជុំវិញបឹងទន្លេសាប ដែលមានខេត្តចំនួន៦ ចែកជាបីតំបន់ ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោលបាន ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេចបាន ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។ បើតាមការគូសបញ្ជាក់ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានអាជ្ញាធរទន្លេសាប។

តាមការគូសបញ្ជាក់ លោក ថោ ជេដ្ឋា បានអញ្ជើញជាអធិបតីភាព បើកកិច្ចប្រជុំស្តីពីលទ្ធផលនៃការអនុវត្តការងារចំពោះមុខរបស់អាជ្ញាធរទន្លេសាប នៅថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=434,q=100/01/01e2f9aeeea10c45ae993461d0f5022383210175.jpg

តំបន់ជុំវិញបឹងទន្លេសាបចែកជាបីតំបន់ ក្នុងនោះ តំបន់មួយ ជាតំបន់លំនៅដ្ឋាន និងស្រែចំការរបស់ប្រជាពលរដ្ឋ តំបន់ពីរ ជាតំបន់ប្រើប្រាស់អាស្រ័យផល និងរក្សាទុកជាតំបន់ទ្រនាប់ការពារ និង តំបន់បី ជាតំបន់ដែនព្រៃលិចទឹក ហាមឃាត់ដាច់ខាត ដែលអាចលិចទឹកនៅរដូវវស្សាកម្រិតកម្ពស់ពី ៦ ទៅ ៧ម៉ែត្រ។ បើតាមការលើកឡើង លោក រដ្ឋមន្ត្រី។

https://s9.kh1.co/__image/w=650,h=434,q=100/d9/d9b4a4a6ad485f332e6b7db3e004052368e54953.jpg

លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រោមការចង្អុលបង្ហាញ និងណែនាំរបស់ សម្តេចនាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី និងសាងសង់បង្គោលព្រំតំបន់បី អាជ្ញាធរទន្លេសាបដែលជាសេនាធិការឱ្យរាជរដ្ឋាភិបាល ក្រោមកិច្ចសហការជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាន និងអាជ្ញាធរថ្នាក់ក្រោមជាតិ បានចុះអនុវត្តការងារក្នុងដែនសមត្ថកិច្ចរបស់ខ្លួនប្រកបដោយការទទួលខុសត្រូវខ្ពស់។

https://s9.kh1.co/__image/w=650,h=520,q=100/8e/8edccd81b593ac69ddaf3f3c45db6ec0417bcf66.jpg

លោក បានគូសបញ្ជាក់ថា ជាលទ្ធផល ការសង់បង្គោលព្រំតំបន់បី ក្នុងរយៈពេល ២៤២ថ្ងៃកន្លងមកនេះ នៅតាមបណ្តាខេត្តចំនួន៦ សម្រេចបាន ១០៦៩បង្គោល ស្មើនឹង ៨៣,៣៣% ក្នុងនោះខេត្តចំនួនបីបានបោះបង្គោលរួចរាល់១០០% មានខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ ដោយឡែក ខេត្តសៀមរាបសម្រេចបោះបង្គោលបាន ៨៣,៦១% ខេត្តកំពង់ឆ្នាំងសម្រេចបាន ៧២,៥៥% និងខេត្តកំពង់ធំសម្រេចបាន ៨៦,៤១%។

https://s9.kh1.co/__image/w=650,h=369,q=100/f0/f0c1e769132880d512a0ce2e6ef81cf477dc7967.jpg

ជាមួយគ្នានេះ លោក ថោ ជេដ្ឋា បានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពផែនទីទំហំផ្ទៃដីតំបន់ទាំងបី ក្នុងខេត្តទាំង៦ ក្រោយពីពិនិត្យឡើងវិញ និងចុះផ្ទៀងផ្ទាត់ទីតាំងជាក់ស្តែងនៅដំណាក់កាលទី៣ ទំហំផ្ទៃដីតំបន់មួយមានចំនួន ៤៣៦ ៨៧៩,១១ហិកតា តំបន់ពីរមានចំនួន ៤១៣ ៤៨៨,០៨ហិកតា និង តំបន់បីមានចំនួន ៥៦១ ៦៣៤,៦០ហិកតា។

https://s9.kh1.co/__image/w=650,h=369,q=100/b5/b544b364abee22679ae32cec4e5ca020c7ef0a38.jpg

នាឱកាសនោះ លោក រដ្ឋមន្ត្រី បានស្នើឱ្យថ្នាក់ដឹកនាំ និងមន្ត្រីជំនាញអាជ្ញាធរទន្លេសាបបន្តចុះបេសកកម្មទៅឱ្យដល់មូលដ្ឋាន ពិនិត្យមើលពីស្ថានភាពជាក់ស្តែង ការរស់នៅនិងការប្រកបរបរចិញ្ចឹមជីវិតប្រជាពលរដ្ឋ ហើយត្រូវរៀបចំផែនការការងារច្បាស់លាស់មួយនៅជំហានបន្ទាប់ ក្រោយពីការកាត់ឆ្វៀល ការបោះបង្គោលនិងការកំណត់ព្រំតាមតំបន់នីមួយៗរួចរាល់ ដើម្បីធ្វើរបាយការណ៍ជូន សម្តេចនាយករដ្ឋមន្ត្រី៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T