ភ្នំពេញ៖ កាលពីថ្មីៗនេះ ស្រីស្អាតសាច់សខ្ចី ឡុង ម៉ានីន ធ្វើការបង្ហោះ នៅលើបណ្តាញសង្គមពី ឲ្យប្រផ្នូលជាដំណឹងគួរឲ្យអបអរសារទរ នៃគម្រោងរៀបមង្គលការរបស់អ្នកនាង ដោយប្រព្រឹត្តិទៅ នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៥ ឆ្នាំក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម គេហទំព័រហ្វេសប៊ុក របស់ស្រីស្អាតរូបនេះ បានចែកចាយ រូបថត Pre-Wedding ដ៏ផ្អែមល្ហែមួយសន្លឹក ដែលអ្នកអត់គូល្មមៗ លួចមានចិត្តច្រណែនគ្រប់ៗគ្នា ជាពិសេសនោះត្រូវបានគេមើលឃើញថា អ្នកទាំងពីរ មានសម្រស់ស្រស់សង្ហា ស្រស់ស្អាតតែម្តង។
យ៉ាងណាមិញ ក្រោយពីឃើញបែបនេះ មានប្រិយមិត្តជាច្រើន ចូលរួម អបអរសារទរ និងជូនពរអ្នកពីរ ស្រលាញ់គ្នាកាន់តែខ្លាំង ថែមទាំងទទួលបានការ ចូលចិត្ត និងបានចែករំលែកការបង្ហោះមួយនេះ រាប់ពាន់ដងដូច្នេះដែរ៕