បរទេស៖ ខ្សែប្រយុទ្ធឆ្នើមរបស់ Barcelona កីឡាករ Robert Lewandowski បានតាមពីក្រោយ Lionel Messi និង Cristiano Ronaldo ក្លាយជាកីឡាករទី ៣ ក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដែលអាចរកគ្រាប់បាល់បានច្រើនជាង ១០០ គ្រាប់នៅពានរង្វាន់ Champions League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតពាន UCL នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ២៧ ខែ វច្ឆិកា នេះ ក្រុមអ្នកមានបុណ្យ FC Barcelona បានយកឈ្នះលើក្រុម Brest ក្នុងលទ្ធផលយ៉ាងចាស់ដៃ ៣ ទល់នឹង ០ ខណៈនៅក្នុងការប្រកួតនោះ Lewandowski បានរួមចំណែកស៊ុតបញ្ចូលទី ២ គ្រាប់ម្នាក់ឯង។
យ៉ាងណាមិញ បន្ទាប់ពីរកបានគ្រាប់បាល់ ២ គ្រាប់នេះ បានធ្វើឱ្យ Lewandowski បច្ចុប្បន្នកើនចំនួនគ្រាប់បាល់របស់ខ្លួនឡើងដល់ ១០០ គ្រាប់គត់នៅក្នុងពាន UCL តាមរយៈការបង្ហាញខ្លួនចំនួន ១២៥ ប្រកួត ចំណែក Lionel Messi វិញឈរនៅលេខរៀងទី ២ មាន ១២៩ គ្រាប់ក្នុងការប្រកួតចំនួន ១៦៣ ប្រកួត និង Cristiano Ronaldo ឈរនៅលេខរៀងទី ១ មាន ១៤០ គ្រាប់ តាមរយៈការលេងចំនួន ១៨៣ ប្រកួត៕
ប្រភព៖ Sportskeeda