ម៉ូតសម្លៀកបំពាក់ចុងក្រោយបំផុតពីម៉ាក Lacoste មួយនេះ បានទាក់ទាញការបំផុសគំនិតច្នៃប្រឌិតបែបទសវត្សរ៍៩០ពីកីឡាវាយកូនបាល់ ហើយបញ្ចូលការរចនាបែបទំនើប បែបសហសម័យ ដូចជាពណ៌ស្រស់ៗ និងប្រើប្រាស់វត្ថុធាតុដើម ដូចជាអាវដែលធ្វើចេញពីសាច់ក្រណាត់ដ៏ប្រណិត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សកញ្ញា មាលា ត្រូវបានគ្រប់គ្នាស្គាល់ថាជាតារាបង្ហាញម៉ូតនិងតារាសម្ដែងខ្មែរកាត់បារាំងដ៏មានប្រជាប្រិយភាពមួយរូបក្នុងពេលបច្ចុប្បន្ន បានបង្ហាញភាពឆើតឆាយ ទន់ភ្លន់ ស្រស់ស្អាត ជាមួយនឹងម៉ូតសម្លៀកបំពាក់ថ្មីទាំងនេះ។ អ្វីដែលធ្វើអោយកញ្ញាកាន់តែលេចធ្លោនោះគឺការជ្រើសរើសកាបូប និងស្បែកជើងត្រឹមត្រូវដែលមើលទៅកាន់តែល្អឥតខ្ចោះ។
លោកអ្នកអាចស្វែងរកផលិតផលទាំងអស់នេះរបស់ម៉ាក Lacoste បាន នៅគ្រប់សាខាទាំងអស់ក្នុងរាជធានីភ្នំពេញ ដែលមានដូចជា សាខាផ្លូវព្រះសីហនុ សាខាផ្សារទំនើបអូឡាំព្យា និងសាខាផ្សារទំនើបជីបម៉ុង271ម៉េហ្គាម៉ល ឬក៏អាចសាកសួរពត៌មានតាមរយះផេកផ្លូវការ https://www.facebook.com/lacostecambodia។