កម្សាន្ត៖ តារាសម្តែង លោក Ben Affleck ដែលត្រូវបានគេស្គាល់ថា ជាអតីតស្វាមីរបស់ តារាចម្រៀងស្រី Jennifer Lopez បានបង្ហាញពីស្នាមញញឹម និងសកម្មភាពខ្សឹបប្រាប់ ទៅកាន់អតីតភរិយាម្នាក់ទៀត ដែលជា តារាសម្តែង Jennifer Garner នៅពេលដែលពួកគេទាំងពីរ បានចូលរួមក្នុងសកម្មភាពសប្បុរសធម៌ នៅទីក្រុង Los Angeles កាលពីថ្ងៃទី ២៨ ខែវិច្ឆិកា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃ Thanksgiving កាលពីថ្ងៃព្រហស្បតិ៍ តារាសម្ដែង Ben Affleck និង Jennifer Garner បានស្ម័គ្រចិត្តរួមគ្នា សម្រាប់បេសកកម្មសប្បុរសធម៌ Midnight Mission ដោយជួយផ្តល់អាហារដល់ជនអនាថានៅ Los Angeles ។ អតីតគូស្វាមីភរិយាមួយគូនេះ បានស្លៀកពាក់អាវអៀម ហើយនៅក្បែរគ្នាពេញមួយកម្មវិធី។ យោងតាមកាសែត The Post កូនៗរបស់ពួកគេ ក៏បានចូលរួមក្នុងសកម្មភាពដ៏មានអត្ថន័យនេះ ផងដែរ។
មានពេលមួយ Ben ក៏បានផ្អៀងទៅជិត Jennifer Garner ដើម្បីជជែកគ្នា ហើយតារាទាំងពីរ មានភាពសុខស្រួលក្នុងការនៅក្បែរគ្នា និងធ្វើការជាមួយគ្នា។ អ្នកទាំងពីរ រំភើបចិត្តខ្លាំងណាស់ក្នុងការបម្រើសហគមន៍ ដោយទឹកមុខញញឹមជាប់ជានិច្ច។
គួររំឮកផងដែរថា តារាទាំងពីររូបនេះ បានរៀបការតាំងពីឆ្នាំ ២០០៥ ដល់ ២០១៥ ប៉ុន្តែក្រោយពីលែងលះគ្នា ពួកគេនៅតែរក្សាភាពស្និទ្ធស្នាលនឹងគ្នា ដើម្បីចិញ្ចឹមកូនបីនាក់ជាមួយគ្នា៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖