ភ្នំពេញ ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៤
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអស់រយៈពេលជិត ៣០ឆ្នាំមកហើយ ដែលផលិតផល DUMEX™ Dugro®មានវត្តមាននៅកម្ពុជានៅក្រុមហ៊ុនដាណន់យើងយល់ច្បាស់ពីតម្រូវការរបស់អ្នកម្តាយ ដែលតែងតែចង់អោយកូនៗមានសុខភាពល្អនិងមានការអភិវឌ្ឍពេញលេញ។
ប៉ុន្តែអ្នកម្តាយតែងជួបនូវឧបសគ្គជាច្រើនដូចជា កូនឧស្សាហ៍ឈឺ ខ្សោយបញ្ញា និងលូតលាស់យឺតយ៉ាវជាដើមដែលអាចបណ្តាលមកពីកង្វះជាតិដែក ដែលជាមូលហេតុចម្បងនៃជម្ងឺស្លេកស្លាំងលើកុមារអាយុក្រោម៥ឆ្នាំ1។
ថ្ងៃនេះក្រុមហ៊ុន Danone Cambodia មានមោទនភាពណែនាំផលិតផល DUMEX™ Dugro®រូបរាងថ្មីល្អជាងមុន ជាមួយរូបមន្ត IRON ACTIVE ។ ជួយជំរុញដល់ការស្រូបយកអាហារូបត្ថម្ភល្អៗកាន់តែច្រើនរហូតដល់3ដងដើម្បីការអភិវឌ្ឍពេញលេញ2 ដូច្នេះហើយទើបកូនមាន ប្រព័ន្ធការពាររាងកាយរឹងមាំ3 ខួរក្បាលឆ្លាតវៃ4 ឡើងទម្ងន់និងលូតកំពស់បានល្អ5។
ការបន្តកែលម្អ និងអភិវឌ្ឍផលិតផលរបស់យើងជាការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីបន្តគាំទ្រអ្នកម្តាយ ក្នុងការចិញ្ចឹមបីបាច់កូនៗអោយមានសុខភាពល្អ មានការអភិវឌ្ឍពេញលេញ និងរួមចំណែកក្នុងការកាត់បន្ថយបញ្ហាកង្វះជាតិដែកនៅកម្ពុជា ក្រុមហ៊ុន Danone Cambodia បានចុះអនុស្សារណៈយោគយល់ជាមួយក្រសួងអប់រំយុវជននិងកីឡា ក្នុងទិវាជាតិដែកអន្តរជាតិ ក្រោមយុទ្ធនាការ“រួមគ្នាកាត់បន្ថយជំងឺស្លេកស្លាំងដោយសារកង្វះជាតិដែកលើកុមារអាយុក្រោម៥ឆ្នាំ” ដើម្បីជួយអប់រំផ្សព្វផ្សាយទៅកាន់អ្នកម្តាយកម្ពុជារាប់ម៉ឺននាក់ពីសារៈសំខាន់នៃជាតិដែក ផលប៉ះពាល់ និងវិធានការការពារពីកង្វះជាតិដែក។ បន្ថែមពីនេះយើងក៏បានរៀបចំអោយមាន វគ្គបណ្តុះបណ្តាលវេជ្ជសាស្ត្រជាមួយគ្រូពេទ្យ ឆ្មប គិលានុបដ្ធាយិកា ការអប់រំចំណេះដឹងបន្ថែមទៅដល់បណ្តាហាងនិងដៃគូអាជីវកម្មនានា ព្រមទាំងបុគ្គលិកក្រុមហ៊ុនដាណន់គ្រប់ជាន់ថ្នាក់ដើម្បីកុមារកម្ពុជាគ្រប់ជំនាន់មានសុខភាពកាន់តែល្អប្រសើរឡើង។
DUMEX គាំទ្រការអភិវឌ្ឍកុមារកម្ពុជាគ្រប់ជំនាន់។
អំណះអំណាង:1.https://data.worldbank.org/indicator/SH.ANM.CHLD.ZS?location=location=KH2.ជាមួយនឹងសមាមាត្រដ៏ល្អប្រសើរនៃវីតាមីន C ទៅនឹងជាតិដែកដោយស្របទៅតាមការណែនាំរបស់អង្គការសុខភាពពិភពលោក ដើម្បីបង្កើនការស្រូបយកជាតិដែក3.Vit C ជួយដល់ប្រព័ន្ធការពាររាងកាយ4.DHA សម្រាប់កុមារអាយុរហូតដល់ 3 ឆ្នាំ5.រួមជាមួយអាហារមានតុល្យភាព
អំពី Danone Cambodia
នៅ Danone Cambodia យើងមានការប្តេជ្ញាយ៉ាងមោះមុតក្នុងការបំពេញ តម្រូវការអតិថិជិន។ យើងមានមោទនភាពក្នុងការ ផ្តល់ជូននូវផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយសុវត្ថិភាពដោយផ្អែកលើវិទ្យាសាស្រ្តនិងផ្តល់នូវអាហារូបត្ថម្ភសមស្រប ដល់អ្នកម្តាយដែលកំពុងមានផ្ទៃពោះ អ្នកម្តាយដែលបំបៅដោះកូន និងកុមារ។
Danone Cambodia គឺជាសមាជិករបស់ Danone Group។ Danone ជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនអាហារូបត្ថម្ភឈានមុខគេនៅលើពិភពលោកដែលមានវត្តមាននៅលើទីផ្សារចំនួន 130 ប្រទេស និងមានអាជីវកម្មធំៗចំនួន 3 ដូចជា ផលិតផលទឹកដោះគោស្រស់ (Fresh Dairy Products), ឯកទេសអាហារូបត្ថម្ភ (Specialized Nutrition) និងទឹក (Water)។ តាមរយៈបេសកកម្ម និងការប្តេជ្ញាចិត្តទ្វេដងដើម្បីភាពជោគជ័យនៃអាជីវកម្ម និងវឌ្ឍនភាពសង្គម ក្រុមហ៊ុនមានគោលបំណងលើកកំពស់អនាគតប្រកបដោយសុខភាពល្អ តាមរយៈការផ្តល់នូវសុខភាពកាន់តែប្រសើរ ការរស់នៅប្រកបដោយគុណភាព និងពិភពលោកដ៏ប្រសើរដល់ភាគីពាក់ព័ន្ធទាំងអស់ រួមមាននិយោជិកចំនួន1០ម៉ឺននាក់អតិថិជន ដៃគូរអាជីវកម្ម អ្នកផ្គត់ផ្គង់ ម្ចាស់ភាគហ៊ុន និងសហគមន៍ទាំងអស់។
NOTE TO EDITOR
ក្រុមហ៊ុន Danone Cambodia បេ្តជ្ញាក្នងការគោរពតាមអនុក្រឹត្យស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារកនិងកុមារដោយរដ្ឋាភិបាល។
• គ្មានរូបភាពនៃផលិតផលដែលបានកំណត់ដោយច្បាប់ (ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយុ២៤ខែ) ឬរូបភាពទារកនិងកុមារអាយុក្រោម២៤ខែ
• គ្មានការផ្សព្វផ្សាយលើផលិតផលដែលបានកំណត់ដោយច្បាប់(ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយ២៤ខែ)នៅក្នុងគ្រប់រូបភាពទាំងអស់
• គ្មានរូបភាពដបបំបៅ ក្រាហ្វិចផ្សេងៗដែលជំរុញដល់ការប្រើប្រាស់ផលិតផលដែលបានកំណត់ (ផលិតផលសម្រាប់ទារកនិងកុមារក្រោមអាយុ២៤ខែ)
• គ្មានសារផ្សេងៗដែលបង្អាក់ម្តាយមិនឲ្យបំបៅកូនដោយទឹកដោះ
• គ្មានការប្រៀបធៀបផលិតផលរបស់យើង ទៅនឹងទឹកដោះម្តាយ