តំបន់ខ្ពង់រាប ខ្យល់បក់មកពីទិ‌សឦសាន និងបូពិ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី សម្រាប់ថ្ងៃទី២ ខែធ្នូ នេះ

//s9.kh1.co/c6/c66db38a6bce7dd20c2ec881ee23a05f2690072b.jpg
សង្គម

 ០២-ធ្នូ-២០២៤ ១២ល្ងាច · ១០ ម៉ោងមុន

តំបន់ខ្ពង់រាប ខ្យល់បក់មកពីទិ‌សឦសាន និងបូពិ៍ មានល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី សម្រាប់ថ្ងៃទី២ ខែធ្នូ នេះ

យោងតាមស្ថានភាពធាតុអាកាសរបស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់ខ្ពង់រាប ខ្យល់បក់មកពីទិ‌សឦសាន និងបូពិ៍ មានល្បឿនមធ្យម៤ម៉ែត្រ/វិនាទី តំបន់វាលទំនាប មានល្បឿនមធ្យម ៣ម៉ែត្រ/វិនាទី និងតំបន់មាត់សមុទ្រ ល្បឿនមធ្យម ៤ម៉ែត្រ/វិនាទី។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលធាតុអាកាសនេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាន នៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា១៩°C និងសីតុណ្ហភាពអតិបរមា៣០°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ ដោយ ធូ កុសល

រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/4d/4d70b31ad896b3e88961bb3952526d6354755250.jpg

នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវបង្ក្រាបករណីចាប់បង្ខាំងមនុស្សខុសច្បាប់ ដើម្បីជំរិតទារប្រាក់, ជនជាតិចិនម្នាក់ និងខ្មែរម្នាក់ ត្រូវបានចាប់ខ្លួន

 ០២-ធ្នូ-២០២៤ 
 ៣ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T