កម្សាន្ត៖ អ្នកស្រី Dolores Aveiro ដែលជាម្ដាយ និង Georgina Rodriguez ដែលជាគូស្នេហ៍ដ៏ស្រស់ស្អាតរបស់កីឡាករបាល់ទាត់ លោក Cristiano Ronaldo បានអង្គុយក្បែរគ្នា ដើម្បីអបអរសាទរ ទៅដល់កូនប្រុស និងគូស្នេហ៍ ក្នុងជ័យជម្នះរបស់ Al Nassr លើក្រុម Damac ២-០ នៅថ្ងៃទី ២៩ ខែវិច្ឆិកាកន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សមនុស្សស្រីដ៏សំខាន់ទាំងពីរនាក់របស់ Ronaldo បានអង្គុយក្បែរគ្នានៅក្នុងកន្លែង VIP នៃកីឡដ្ឋាន Al Awwal Park របស់ Al Nassr ។ ម្តាយ និងមិត្តស្រីរបស់ Ronaldo ត្រូវបានគេមើលឃើញ មានស្នាមញញឹមយ៉ាងភ្លឺស្វាង ខណៈដែល Al Nassr បានយកឈ្នះ Damac នៅចុងបញ្ចប់នៃការប្រកួត។
តារាម៉ូដែល Georgina បានបង្ហោះរូប Selfie ស្លៀកឈុតពណ៌បៃតង នៅពេលនាងមកដល់កីឡដ្ឋាន ដើម្បីលើកទឹកចិត្តមិត្តប្រុសរបស់ខ្លួន។ ទន្ទឹមនឹងនោះ អ្នកស្រី Dolores ដែលជាម្ដាយ ក៏បានចែករំលែករូបថតឈរនៅក្នុងផ្ទះបាយ ជាមួយនឹង caption ជូនពរ Al Nassr សំណាងល្អ។
ម្តាយ និងគូស្នេហ៍របស់ Ronaldo ធ្លាប់មានពាក្យចចាមអារ៉ាមថា មិនពេញចិត្តនឹងគ្នា។ ទោះជាយ៉ាងណាក៏ដោយ អ្នកស្រី Dolores ធ្លាប់បានបដិសេធ និងបានសរសើរ Georgina ថាមានចិត្តល្អ និងជាប្រភពនៃការលើកទឹកចិត្តដ៏អស្ចារ្យដល់កូនប្រុសរបស់ខ្លួន ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖