កម្សាន្ត៖ អតីតតារាម៉ូដែលស្រី Miranda Kerr បានរៀបរាប់ពីរឿងដ៏គួរឱ្យចាប់អារម្មណ៍ អំពីគ្រួសារ ជាពិសេសបុគ្គលិកលក្ខណៈពិសេសរបស់កូនៗ ក៏ដូចជាភាពស្រដៀងគ្នារវាងនាង និងស្វាមី គឺមហាសេដ្ឋី Evan Spiegel ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅក្នុងបទសម្ភាសន៍ជាមួយទស្សនាវដ្តី Vogue Australia ដែលបានចេញផ្សាយកាលពីថ្ងៃទី ២៩ ខែវិច្ឆិកា តារាស្រី Miranda Kerr បាននិយាយថា នាងនិងស្វាមី របស់នាង លោក Evan Spiegel មកពីពិភពលោកពីរផ្សេងគ្នា ប៉ុន្តែមានតម្លៃជីវិតស្រដៀងគ្នា។ តារាម៉ូដែលស្រីរូបនេះ បានធំដឹងក្តីនៅទីជនបទនៃ Gunnedah រដ្ឋ New South Wales ប្រទេសអូស្ត្រាលី ដោយបានចំណាយពេលកុមារភាពដ៏សាមញ្ញ និងសប្បាយរីករាយនៅក្នុងផ្ទះមួយ ដែលពោរពេញទៅដោយក្តីស្រឡាញ់ អាហារដ៏កក់ក្ដៅ និងតន្ត្រីពីព្យាណូរបស់ជីដូនរបស់នាង។ ចំណែកឯ ស្វាមី លោក Evan កើតនៅឆ្នាំ ១៩៩០ នៅទីក្រុង Los Angeles រដ្ឋកាលីហ្វ័រញ៉ា ដែលឪពុកម្តាយគឺជាមេធាវីទាំងពីរ។
ក្នុងនោះដែរ នាងបានរៀបរាប់ថា៖ «គាត់មានវិធីគិតខុសគ្នា ប៉ុន្តែជាមនុស្សដែលផ្ដោតលើតម្លៃប្រពៃណី ហើយចាត់ទុកគ្រួសារ គឺជាគ្រប់យ៉ាង។ នោះគឺស្រដៀងនឹងខ្ញុំណាស់»។ នៅពេលពួកគេបានទាក់ទងគ្នា តារាស្រីរូបនេះ បានលាតត្រដាងថា ភាពខុសគ្នានៃអាយុមិនមែនជាបញ្ហានោះទេ ព្រោះ Evan មានអាយុ២៥ឆ្នាំ ប៉ុន្តែចាស់ទុំដូចអាយុ ៥០ឆ្នាំ រូបលោកជាមនុស្សចិត្តល្អ មានទេពកោសល្យ និងស្មោះត្រង់ ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖