តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៤ ខែធ្នូ នេះ

//s9.kh1.co/8a/8af1372ebb172917c3bb471b261324e4cf57d24e.jpg
សង្គម

 ០៤-ធ្នូ-២០២៤ ១០ព្រឹក · ២០ ម៉ោងមុន

តំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ ១៥ ភាគរយ នៃផ្ទៃដីសម្រាប់ថ្ងៃទី៤ ខែធ្នូ នេះ

យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី ១០% ។ តំបន់ខ្ពង់រាប គ្របដណ្ដប់លើផ្ទៃដី៥% និង តំបន់មាត់សមុទ្រ គ្របដណ្ដប់លើផ្ទៃដី១៥%។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការប្រែប្រួលអាកាសធាតុដែលអាចមានភ្លៀងធ្លាក់នេះគឺអាស្រ័យដោយ ខ្យល់មូសុងឦសាននៅតែមានឥទ្ធិពលខ្លាំង ខណៈសម្ពាធទាបដែលគ្របដណ្ដប់លើសមុទ្រចិនខាងត្បូង ឈូងសមុទ្រថៃ ភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជាបានថយឥទ្ធិពល។

ស្ថានភាពបែបនេះចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤។

ទន្ទឹងនេះទៀត កម្ពុជាត្រូវបានគេព្យាករណ៍ថា ទទួលរងការប្រែប្រួលអាកាសធាតុ ដែលតំបន់វាលទំនាប នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣១°C។

ដោយឡែក សម្រាប់តំបន់ខ្ពង់រាប នឹងមានសីតុណ្ហភាពអប្បបរមា១៩°C និងសីតុណ្ហភាពអតិបរមា៣១°C។

ចំណែកឯ តំបន់មាត់សមុទ្រវិញ នឹងមានសីតុណ្ហភាពអប្បបរមា២០°C និងសីតុណ្ហភាពអតិបរមា៣០°C។

ជាមួយគ្នានោះតំបន់មាត់សមុទ្រ រលកសមុទ្រមានកម្ពស់មធ្យមអប្បបរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា ១,២៥ម៉ែត្រ៕ ដោយ ធូ កុសល 

សេចក្តីជូនដំណឹង
សេចក្តីជូនដំណឹង
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/30/306a46e6ea4f109a53ab2839e13eb70e61b059cb.jpg

អតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A រីករាយនឹងដំណោះស្រាយក្រសួងដែលចេញប័ណ្ណកម្មសិទ្ធិដល់អ្នកបង់ប្រាក់១០០%, សម្តេចបវរធិបតី៖ រដ្ឋកំពុងខិតខំរកមធ្យោបាយ ស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យ ដោយតម្កល់ផលប្រយោជន៍រួម

 ០៤-ធ្នូ-២០២៤ 
 ២ល្ងាច · ១៦ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T