សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តាមរយៈបណ្តាញសង្គម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រជាពលរដ្ឋដែលជាអតិថិជនបុរី ឡេង ណាវ៉ាត្រា គម្រោង 6A មានក្តីរំភើបសប្បាយរីករាយ ចំពោះដំណោះស្រាយរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងការចេញប័ណ្ណកម្មសិទ្ធិអចលនវត្ថុ ជូនបងប្អូនអតិថិជនដែលបានបង់ប្រាក់គ្រប់ចំនួន ១០០%។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សសម្តេចបានបន្តថា ក្រោមគោលនយោបាយឈ្នះ ឈ្នះ និងតម្កល់ផលប្រយោជន៍រួមទាំងអតិថិជន និងវិនិយោគិន ដែលជាប្រជាជនកម្ពុជាដូចគ្នា បានជួបបញ្ហានៃការវិនិយោគលើវិស័យអចលនទ្រព្យកន្លងទៅ រាជរដ្ឋាភិបាល បានខិតខំរកដំណោះស្រាយ ដែលអាចផ្តល់ឱកាសឱ្យអ្នកវិនិយោគអាចបន្តរស់រាន និងដំណើរការការសាងសង់ផ្ទះជូនអតិថិជន ហើយអតិថិជន ក៏អាចទទួលបានផលដែលខ្លួនបានចំណាយ និងរំពឹងទុក។
បើតាមសម្តេចធិបតី, ពិតណាស់ថាអាចមានការយឺត បន្តិច តែរាជរដ្ឋាភិបាលប្រកាន់ខ្ជាប់គោលជំហរច្បាស់លាស់ និងខិតខំរកមធ្យោបាយ ការសម្របសម្រួល និងអនុគ្រោះផ្សេងៗ ដើម្បីស្រោចស្រង់ និងលើកកម្ពស់វិស័យអចលនទ្រព្យឱ្យល្អប្រសើរឡើងវិញ ។ ជាក់ស្តែងក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនវត្ថុចំនួន ៩៩ គម្រោង នៅទូទាំងប្រទេស រួមមានបុរី ចំនួន ២៧ ស្មើនឹង ៧៧ គម្រោង ផ្សារនិងខុនដូ ចំនួន ៤ គម្រោង និងដីឡូតិ៍ ចំនួន ១៨ គម្រោង ក្នុងនោះយើងដោះស្រាយបានចំនួន ៥៣ គម្រោង នៅសល់ ចំនួន ៤៦ គម្រោង ដែលនឹងបន្តដោះស្រាយជាបន្តបន្ទាប់៕