បរទេស៖ ក្លិបមេឃខៀវ Manchester City ត្រូវបានគេរាយការណ៍ថា គ្រោងបញ្ចេញកីឡាករឆ្នើមៗរបស់ខ្លួន ៤ នាក់នៅដំណាច់រដូវកាល ២០២៤-២០២៥ នេះ ហើយក្នុងចំណោមនោះក៏មានឈ្មោះរបស់ខ្សែបម្រើ Kevin de Bruyne ផងដែរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Man City នៅរដូវកាលនេះហាក់មានភាពយ៉ាប់យ៉ឺនបន្តិចចំពោះការប្រកួតប្រជែងកន្លងមកទាំងនៅក្នុងលីគ Premier League និងនៅ Champions League ដោយ ៨ ប្រកួតចុងក្រោយ ពួកគេទើបតែឈ្នះបានមួយប្រកួតប៉ុណ្ណោះ ពោលគឺកាលពីជំនួបទល់នឹង Nottm Forest កាលពីថ្ងៃទី ៥ ខែ ធ្នូ ម្សិលមិញ ដែលពួកគេបានយកឈ្នះក្នុងលទ្ធផល ៣-០។
ដោយសារតែបញ្ហានេះហើយ ទើបធ្វើឱ្យឥឡូវនេះពួកគេកំពុងស្វះស្វែងជាខ្លាំងក្នុងការស្វែងរកដំណោះស្រាយថ្មី ដើម្បីកែប្រែក្រុមឡើងវិញ ហើយជំហានដំបូងនេះ យោងតាមការរាយការណ៍ដោយសារព័ត៌មានបរទេស The Athletic បានឱ្យដឹងថា ក្រុមម្ចាស់ការពារតំណែងជើងឯក Premier League មួយនេះគ្រោងបញ្ចេញ និងលក់កីឡាកររបស់ខ្លួន ៤ នាក់ចេញនៅរដូវក្តៅខាងមុខ។
កីឡាករទាំង ៤ នាក់ ដែល Man City គ្រោងបញ្ចេញ និងលក់ចេញរួមមានអ្នកចាំទី Ederson, De Bruyne, Kyle Walker និង Jack Grealish។ ជាមួយគ្នានេះប្រភពដដែលបានបន្ថែមថា ក្រុមរបស់លោក Pep Guardiola ក៏បានរៀបចំផែនការដើម្បីស្វែងរកអ្នកមកជំនួសតារាឆ្នើមទាំង ៤ នាក់នេះរួចរាល់ហើយផងដែរ៕
ប្រភព៖ Sportskeeda