បរទេស៖ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី ០៧ ខែ ធ្នូ ឆ្នាំ ២០២៤ នេះ ក្រុម Al-Ittihad របស់ Karim Benzema បានបើកទ្វាកីឡដ្ឋានរបស់ខ្លួន ទទួលស្វាគមន៍ក្រុមភ្ញៀវ Al-Nassr របស់ Cristiano Ronaldo នៅក្នុងការប្រកួតសប្តាហ៍ទី ១៣ នៃក្របខណ្ឌ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នៅក្នុងការប្រកួតរវាងក្រុមខ្លាំងទាំង ២ គឺពិតជាតានតឹងមែនទែន ប៉ុន្តែចុងក្រោយខាងក្រុមម្ចាស់ផ្ទះ Al-Ittihad ធ្វើបានល្អជាង ដោយបញ្ចប់ការប្រកួត ៩០ នាទីពេញ ពួកគេបានយកឈ្នះលើក្រុមភ្ញៀវ Al-Nassr ក្នុងលទ្ធផល ២ ទល់នឹង ១។
ក្នុងនោះ ២ គ្រាប់របស់ Al-Ittihad គឺរកបានដោយ Karim Benzema នៅនាទីទី ៥៥ និងមួយគ្រាប់ទៀតរកបានដោយកីឡាករ Steven Bergwijn នៅនាទីទី ៩០+១ ចំណែក ១ គ្រាប់របស់ Al-Nassr វិញ គឺរកបានដោយ Cristiano Ronaldo នៅនាទីទី ៥៧។
គួរបញ្ជាក់ថា ក្រោយការបរាជ័យយប់មិញនេះ ក្រុម Al-Nassr បានធ្លាក់ឈរនៅលេខរៀងទី ៣ នៃតារាងចំណាត់ថ្នាក់របស់ SPL ហើយ ក្រោយឆ្លងកាត់ ១៣ ប្រកួត ពួកគេឈ្នះ ៧ ស្មើ ៤ និងចាញ់ ២ មាន ២៥ ពិន្ទុ។ ដោយឡែកក្រុម Al-Ittihad វិញ កំពុងឈរនៅកំពូលតារាង ក្រោយឆ្លងកាត់ ១៣ ប្រកួតដូចគ្នា ពួកគេឈ្នះ ១២ និងចាញ់ ១ មាន ៣៦ ពិន្ទុ។
សូមទស្សនាវីដេអូខាងក្រោម៖