បរទេស៖ អ្នកចាត់ការថ្មីរបស់ក្រុមកញ្ជ្រោងខៀវ Leicester City លោក Ruud van Nistelrooy កំពុងមានគម្រោងចង់បានអតីតកូនក្រុមនៅ Manchester United ខ្សែការពារ Victor Lindelof មកកាន់ទឹកដី King Power នៅទីផ្សារដោះដូរកីឡាករខែ មករា ខាងមុខនេះ នេះបើតាមការចុះផ្សាយដោយអ្នកកាសែតលោក Graeme Bailey។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Lindelof អាចនឹងត្រូវគេភ្លេចមុខថាជាកីឡាកររបស់ក្រុមបិសាចក្រហមបាត់ទៅហើយ ដោយសារតែមួយរយៈចុងក្រោយនេះ រូបគេពុំសូវបានបង្ហាញខ្លួននៅលើទីលានទាល់តែសោះ ជាពិសេសចាប់តាំងពីការមកដល់របស់លោក Ruben Amorim ដោយលោកតែងតែប្រើប្រព័ន្ធការពារបីខាងក្រោមជាមួយ Matthijs de Ligt, Lisandro Martinez, Noussair Mazraoui ឬ Harry Maguire ប៉ុណ្ណោះ។
យ៉ាងណាមិញ ដោយសារតែការបាត់បង់នាទីលេងបែបនេះហើយ ទើបធ្វើឱ្យខ្សែការពារសញ្ជាតិ ស៊ុយអែត វ័យ ៣០ ឆ្នាំរូបនេះ កំពុងគិតគូចង់ចាកចេញពីទឹកដី Old Trafford នៅខែ មករា នេះតែម្តង ហើយឆ្លៀតក្នុងឱកាសនេះ លោក Van Nistelrooy កំពុងដាក់ផែនការចង់បានរូបគេមករួមក្រុមជាមួយលោកជាថ្មីនៅទឹកដី King Power វិញម្តង។
គួរបញ្ជាក់ថា កិច្ចសន្យារវាង Victor Lindelof ជាមួយនឹង Man UTD គឺនឹងផុតសុពលភាពនៅដំណាច់រដូវកាលនេះហើយ ពោលគឺត្រឹមចុងខែ មិថុនា ឆ្នាំ ២០២៥៕
ប្រភព៖ Sportskeeda