ញាក់សាច់! អារ៉ាប៊ីសាអ៊ូឌីត គ្រោងសាងសង់កីឡដ្ឋានដ៏អស្ចារ្យថ្មីមួយ ដែលមានតែមួយគ្មានពីរក្នុងលោក ដើម្បីត្រៀម World Cup ២០៣៤

//s9.kh1.co/f0/f0155b35fdf44ee676e31e49a3b7b26f26413102.jpg
កីទ្បា

 ១៤-ធ្នូ-២០២៤ ១១ព្រឹក · ៥ ម៉ោងមុន

អារ៉ាប៊ីសាអ៊ូឌីត គ្រោងសាងសង់កីឡដ្ឋានដ៏អស្ចារ្យថ្មីមួយ ដែលមានតែមួយគ្មានពីរក្នុងលោក ដើម្បីត្រៀម World Cup ២០៣៤

បរទេស៖ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត គ្រោងនឹងសាងសង់កីឡដ្ឋានថ្មីចំនួន ១១ បន្ថែមទៀត ដើម្បីត្រៀមការរៀបចំព្រឹត្តិការណ៍ World Cup ២០៣៤ ជាពិសេសពួកគេនឹងមានកីឡដ្ឋានមួយ ដែលមានលក្ខណៈទំនើបអស្ចារ្យខុសពីកីឡដ្ឋានដទៃនៅក្នុងពិភពលោក ដោយកីឡដ្ឋានមួយនោះនឹងត្រូវសាងសង់ផុតពីដីកម្ពស់ដល់ទៅ ៣៥០ ម៉ែត្រឯណោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
រូបភាព
រូបភាព

ជាការពិតណាស់ នៅក្នុងសប្តាហ៍នេះ ប្រទេស អារ៉ាប៊ីសាអ៊ូឌីត ត្រូវបាន FIFA ប្រកាសជាផ្លូវការហើយ ថាពួកគេនឹងទទួលបានសិទ្ធធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ២០៣៤ ខណៈនៅឆ្នាំនោះផងដែរ វានឹងក្លាយជាឆ្នាំដ៏ពិសេសមួយ ដោយសារតែពេលនោះ វាគឺជាឆ្នាំដំបូង ដែលព្រឹត្តិការណ៍ World Cup នឹងតម្រូវឱ្យមានក្រុមចូលរួមដល់ទៅ ៤៨ ក្រុម។

ប្រទេសនៅទ្វីប អាស៊ី ប៉ែកមជ្ឈឹមបូព៌ាមួយនេះ គ្រោងនឹងប្រើប្រាស់កីឡដ្ឋានសរុបចំនួន ១៥ ដើម្បីរៀបចំព្រឹត្តិការណ៍បាល់ទាត់ពិភពលោក ២០៣៤ ហើយពួកគេបានត្រៀមរួចជាស្រេច ថានឹងសាងសង់កីឡដ្ឋានថ្មីចំនួន ១១ បន្ថែមទៀត ពីលើកីឡដ្ឋាន ៤ ដែលមានស្រាប់។

យ៉ាងណាមិញ ក្នុងចំណោមកីឡដ្ឋានទាំង ១១ នោះ វានឹងមានកីឡដ្ឋានមួយ ដែលមានលក្ខណៈពិសេសខុសគេពីកីឡដ្ឋានដ៏ទៃ ដោយកីឡដ្ឋាននោះ គេនឹងសាងសង់មានកម្ពស់ផុតពីដីចំនួន ៣៥០ ម៉ែត្រ ហើយវាមានសមត្ថភាពផ្ទុកអ្នកគាំទ្របានចំនួន ៤៦,០០០ នាក់។

យោងតាមការបញ្ជាក់ពីគេហទំព័រ Saudibid2034 បានឱ្យដឹងថា "កីឡដ្ឋានថ្មីមួយនេះនឹងក្លាយជាកីឡដ្ឋានដ៏អស្ចារ្យបំផុតតែមួយគត់ក្នុងលោក។ ដោយសារតែកីឡដ្ឋាននេះមានកម្ពស់ផុតពីដីច្រើនជាង ៣៥០ ម៉ែត្រ ហើយចំណែកដំបូលវិញគឺបង្កើតពីទីក្រុងផ្ទាល់តែម្តង។ បន្ទាប់ពីព្រឹត្តិការណ៍នេះបញ្ចប់ កីឡដ្ឋាននេះនឹងក្លាយជាទឹកដីរបស់ក្លិបអាជីព ហើយវាក៏នឹងក្លាយជាកន្លែងសំខាន់ដើម្បីរៀបចំព្រឹត្តិការណ៍ធំៗណាមួយផងដែរ"

គម្រោងកីឡដ្ឋាន
គម្រោងកីឡដ្ឋាន
គម្រោងកីឡដ្ឋាន
គម្រោងកីឡដ្ឋាន

ប្រភពSportbible

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T