កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez បានបង្ហាញខ្លួនដ៏គួរឲ្យចាប់អារម្មណ៍ ជាមួយនឹងញញឹមយ៉ាងស្រស់ស្រាយ រីករាយជាមួយអ្នកគាំទ្រ ពេលចូលរួមក្នុងកម្មវិធី បន្ទាប់ពីបានប្រកាសភ្ជាប់ពាក្យជាមួយគូស្នេហ៍។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សក្នុងនោះដែរ តារាចម្រៀងស្រី Selena Gomez បានទៅរោងមហោស្រព Harmony Gold ក្នុងទីក្រុង Los Angeles កាលពីថ្ងៃទី ១៤ ខែធ្នូ ជាមួយសហការីរបស់នាង ដើម្បីផ្សព្វផ្សាយភាពយន្ត Emilia Perez ។ តារាចម្រៀងស្រីរូបនេះ ញញឹមយ៉ាងស្រស់ ហើយគ្រវីដៃទៅកាន់អ្នកគាំទ្រដែលឈរនៅខាងក្រៅ។ ពេលចាកចេញ តារាវ័យ ៣២ ឆ្នាំរូបនេះ បាននៅខាងក្រោយដើម្បីចុះហត្ថលេខា និងថតរូបជាមួយអ្នកគាំទ្រ។
យ៉ាងណាមិញ យោងតាម Mail បានឲ្យដឹងថា Selena បានសម្រេចចិត្ត មិនពាក់ចិញ្ចៀនភ្ជាប់ពាក្យរបស់នាង ទៅចូលរួមកម្មវិធីនោះទេ។ នាងទុកដៃឆ្វេងទទេ ហើយពាក់ចិញ្ចៀនអលង្ការដ៏គួរឱ្យស្រឡាញ់ នៅដៃស្តាំ។គួររំឮកផងដែរថា កាលពីថ្ងៃទី ១២ ខែធ្នូ Selena Gomez បានធ្វើឱ្យបណ្តាញសង្គម មានភាពភ្ញាក់ផ្អើល នៅពេលដែលនាង បង្ហាញរូបថត ក៏ដូចជាដំណឹងភ្ជាប់ពាក្យរបស់នាង និងគូស្នេហ៍៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖