ប្រកាសទទួលស្គាល់ ខេត្តស្ទឹងត្រែងទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល មានបង្គន់ជិត៣ម៉ឺនខ្នងផ្ទះ

//s9.kh1.co/3a/3ae066f101c9018cbc8a444a02eeb594347760fd.jpg
Khmerhome

 ១៦-ធ្នូ-២០២៤ ៣ល្ងាច · ២ ថ្ងៃមុន

ដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ខណៈ អភិបាលខេត្តបានបញ្ជាក់ថា ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០%។

https://s9.kh1.co/__image/w=650,h=434,q=100/05/058d0bfbb062a3b92495b538c2b65c81793092b6.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ស្ទឹងត្រែង៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ខណៈ អភិបាលខេត្តបានបញ្ជាក់ថា ចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០%។

នៅក្នុងពីធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ODF លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានថ្លែងថា ក្នុងខេត្តស្ទឹងត្រែងចំនួនខ្នងផ្ទះមានបង្គន់អនាម័យប្រើប្រាស់សរុបចំនួន ២៩ ៩៥៨ខ្នងផ្ទះ ស្មើ ១០០% ក្នុងនោះ មានខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យផ្ទាល់ខ្លួនមានចំនួន ២៨ ០៧៧ខ្នងផ្ទះ ស្មើនឹង ៩៣,៧២% និងខ្នងផ្ទះប្រើបង្គន់អនាម័យរួម ចំនួន ១ ៨៨១ខ្នងផ្ទះ ស្មើ នឹង ៦,២៨%។

https://s9.kh1.co/__image/w=650,h=434,q=100/ef/eff5083636f4376d7819c93fe5830f84b35ba551.jpg

ពីធីខាងលើ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ នៅបរិវេណសួនច្បារមុខសាលាខេត្តស្ទឹងត្រែង តំណាងអង្គការភ្លែនអន្ដរជាតិ បានលើកឡើងពីស្ថានភាពការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ក្រោមកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញការងារប្រតិបត្តិអនាម័យជនបទ ជាពិសេសចូលរួមជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ជួយជំរុញខេត្តផ្សេងៗទៀតដែលមិនទាន់បានទទួលការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

https://s9.kh1.co/__image/w=650,h=434,q=100/c1/c1c3b63b68dd4041be851f778324f6b9c5e1ed87.jpg

លោក ឆាយ ឫទ្ធិសែន ដែលបានអញ្ជើញជាអធិបតីក្នុងពីធីនេះ បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តស្ទឹងត្រែងសម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ជាក់ស្ដែងការសម្រេចនូវការបញ្ចប់បន្ទោបង់ពាសវាលពាសកាលនៅទូទាំងខេត្ត នាពេលនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/13/1399824478f8d3ad9410b3be46c4ad6c3568f028.jpg

លោក រដ្ឋមន្រ្ដី បានបន្តថា ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពី ការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ដែលសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះ អត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយបានកំណត់ថា នៅឆ្នាំ២០៣០ ប្រជាពលរដ្ឋនៅទូទាំងប្រទេសមានទឹកស្អាតប្រើប្រាស់គ្រប់គ្រាន់ និងការប្រតិបត្តិអនាម័យ ១០០% ដោយរស់នៅក្នុងបរិស្ថានប្រកបដោយនិរន្ដរភាព។

https://s9.kh1.co/__image/w=650,h=434,q=100/e7/e7909def23e947c003eeef48fd0c03818cde5c68.jpg

គូសបញ្ជាក់ថា គិតត្រឹមថ្ងៃនេះ មានរាជធាន​/ខេត្តចំនួន ១៤ហើយ ដែលសម្រេចបានជារាជធានី-ខេត្ត បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF+និង ODF) រួមមាន៖ ខេត្តស្វាយរៀង ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង កែប ព្រះសីហនុ កំពង់ចាម រតនគីរី សៀមរាប ត្បូងឃ្មុំ រាជធានីភ្នំពេញ តាកែវ និងខេត្តស្ទឹងត្រែង ដែលជាខេត្តទី១៤៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T