ល្អពេក! Amad Diallo ត្រូវបានគេប្រៀបធៀប ថាមានចង្វាក់លេងដូចវីរបុរស Man UTD រូបនេះ

//s9.kh1.co/c6/c671963d72979214054a833d2a2471d1cc54426f.jpg
កីទ្បា

 ១៦-ធ្នូ-២០២៤ ៥ល្ងាច · ២០ ម៉ោងមុន

Amad Diallo ត្រូវបានគេប្រៀបធៀប ថាមានចង្វាក់លេងដូចវីរបុរស Man UTD រូបនេះ

បរទេស៖ អតីតជំនួយការរបស់លោក Sir Alex Ferguson លោក Rene Meulensteen បានប្រៀបប្រដូចខ្សែប្រយុទ្ធកំពុងឡើងជើងរបស់ Manchester United កីឡាករ Amad Diallo ទៅនឹងវីរបុរសលោក Ryan Giggs បន្ទាប់ពីរូបគេបានបង្ហាញសមត្ថភាពយ៉ាងអស្ចារ្យនៅក្នុងការប្រកួតទល់នឹង Manchester City កាលពីថ្ងៃទី ១៥ ខែ ធ្នូយប់មិញនេះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Rene Meulensteen និងលោក Alex Ferguson
លោក Rene Meulensteen និងលោក Alex Ferguson

ជាការពិតណាស់ នៅក្នុងការប្រកួតសប្តាហ៍ទី ១៦ នៃក្របខណ្ឌ Premier League កាលពីយប់មិញនេះ Amad Diallo ពិតជាបង្ហាញសមត្ថភាពល្អប្រសើរមែនទែន ដោយរូបគេបានចូលរួមចំណែកយ៉ាងធំធេងក្នុងការរកបានគ្រាប់បាល់ចុងម៉ោង ជួយឱ្យ Man UTD វាយបកយកឈ្នះលើគូប្រជែង Man City ក្នុងលទ្ធផល ២ ទល់នឹង ១។

Amad Diallo
Amad Diallo
Ryan Giggs
Ryan Giggs

បន្ទាប់ពីបញ្ចប់ការប្រកួតខាងលើ លោក Rene Meulensteen បានមានប្រសាសន៍ពី Amad Diallo ប្រាប់ OLBG យ៉ាងដូច្នេះថា៖

Amad Diallo នឹងក្លាយជាកីឡាករឆ្នើមរយៈពេលវែងសម្រាប់លោក Ruben Amorim។ ខ្ញុំពិតជាចាប់អារម្មណ៍គាត់ខ្លាំងណាស់...។ គាត់រហ័ស ច្បាស់ និងក្លាហាន។ គាត់អាចរកគ្រាប់បាល់ អាចបង្កើតឱកាស ហើយគាត់ជាកីឡាករដែលមានឥទ្ធិពលសម្រាប់ក្រុមរយៈពេលវែង។ ខ្ញុំបានមើលឃើញពីការប្រៀបធៀបមួយរវាង Ryan Giggs និង Diallo។ របៀបដែលគាត់ឆ្កឹះបាល់ និងរត់ ខ្ញុំមើលឃើញ ថាពួកគេគឺមានតុល្យភាពដូចគ្នា៕

លោក Rene Meulensteen
លោក Rene Meulensteen
លោក Rene Meulensteen

ប្រភពMetro

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T