លោក Roy Keane ថា បើ Rashford ចាកចេញពី Man UTD គាត់នឹងចំណេញលើរឿងមួយនេះ

//s9.kh1.co/43/4350d263c1e1190ce4269604a6a90789f86dfa04.jpeg
កីទ្បា

 ១៧-ធ្នូ-២០២៤ ១២ល្ងាច · ៤ ម៉ោងមុន

លោក Roy Keane ថា បើ Rashford ចាកចេញពី Man UTD គាត់នឹងចំណេញលើរឿងមួយនេះ

អង់គ្លេស៖ អតីតកីឡាករក្លិប Manchester United លោក Roy Keane បានឡើងឡើងថា Marcus Rashford នឹងមានផលចំណេញក្នុងអាជីពបាល់ទាត់ ប្រសិនបើរូបគេសម្រេចចិត្តចាកចេញពីកីឡដ្ឋាន Old Trafford។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s9.kh1.co/__image/w=650,h=366,q=100/b6/b64aeae245585edd8d4c38fcf9467c6739f66843.webp

ជាការពិតណាស់ នៅរដូវកាលនេះ អនាគតរបស់ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស វ័យ ២៧ ឆ្នាំរូបនេះ ហាក់មិនស្ថិតស្ថេរនោះទេ ទោះបីជាកិច្ចសន្យារបស់រូបគេនៅសល់រហូតដល់ឆ្នាំ ២០២៨ ក៏ដោយ ខណៈ ថ្មីៗមានពាក្យចចាមអារ៉ាមរា Man UTD បានកំណត់តម្លៃផ្ទេរសម្រាប់ Rashford រួចរាល់ហើយនៅក្នុងទីផ្សារដោះដូរខែ មករា ខាងមុខ ពោលគឺក្នុងតម្លៃ ៤០ លានផោន ឬប្រមាណជា (៥១ លានដុល្លារអាមេរិក)។

ក្នុងនោះ ទាក់ទងនឹងរឿងខាងលើ លោក Roy Keane បាននិយាយថា៖

ការចាកចេញរបស់ Rashford នឹងផ្តល់ផលចំណេញដល់គាត់ ដូចជា ការប្រកួតប្រជែងថ្មី។ គាត់នៅទីនេះយូរហើយ។ នៅពេលដែលអ្នកកំពុងលេងឲ្យក្លិបធំ ប៉ុន្តែ ស្ថានការហាក់មិនសូវល្អ ពេលខ្លះវាជាការល្អក្នុងការចែកផ្លូវគ្នា៕

លោក Roy Keane
https://s9.kh1.co/__image/w=650,h=366,q=100/2d/2d8c286fee619703284634d8544b9e5760eff297.jpeg

ប្រភពSportskeeda

Ker Rithy Reach
T.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T