ល្អពេក! ជើងចាស់ Backham បានសរសើរកីឡាកររូបនេះ ក្នុងអត្ថន័យថាគេជា DNA ថ្មីរបស់ Man UTD

//s9.kh1.co/b0/b034a4d2f3b7e9e5ec694506d8e1e3d58097d090.jpg
កីទ្បា

 ១៧-ធ្នូ-២០២៤ ២ល្ងាច · ៤ ម៉ោងមុន

ជើងចាស់ Backham បានសរសើរកីឡាកររូបនេះ ក្នុងអត្ថន័យថាគេជា DNA ថ្មីរបស់ Man UTD

បរទេស៖ វីរបុរសរបស់ Manchester United លោក David Beckham បានបង្ហោះរូបខ្សែប្រយុទ្ធកំពុងឡើងជើង Amad Diallo នៅលើកបណ្តាញសង្គម អមជាមួយសំណេរខ្លីមួយ ដែលលោកចង់បង្ហាញថា គេគឺជាកីឡាករ DNA ថ្មីរបស់ក្រុមបិសាចក្រហម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Amad Diallo
Amad Diallo

លោក Backham ដែលបច្ចុប្បន្នជាប្រធានក្លិប Inter Miami បានបង្ហោះរូបអមជាមួយសំណេរបែបនេះ បន្ទាប់ពី Amad Diallo បានបង្ហាញសមត្ថភាពយ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅក្នុងការប្រកួតទល់នឹងក្រុម Manchester City កាលពីយប់ថ្ងៃ អាទិត្យ ទី ១៥ កន្លងទៅ ខណៈរូបគេនេះហើយ គឺជារកបានគ្រាប់បាល់ចុងម៉ោង ជួយឱ្យ Man UTD វាយបកយកឈ្នះចុងម៉ោងក្នុងលទ្ធផល ២ ទល់នឹង ១។

ទាក់ទងនឹងរឿងខាងលើ លោក Beckham បានបង្ហោះរូប Amad Diallo អមជាមួយសំណេរខ្លីយ៉ាងដូច្នេះថា៖

នេះគឺជាការចាប់ផ្តើមឡើងវិញ ជ័យជម្នះដ៏ធំធេង។ ជ័យជម្នះដ៏ធំធេងជាមួយកីឡាករដែលមានឆន្ទៈចង់ពាក់ឈុតក្រុមមួយនេះ៕

លោក David Beckham
លោក David Beckham
លោក David Beckham

ប្រភព៖ បរទេស

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T