អង្គការ WWF បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ថា ក្នុងឆ្នាំ២០២៣កន្លងមកនេះប្រភេទសត្វថ្មីៗចំនួន២៣៤ប្រភេទត្រូវបានគេរកឃើញនៅក្នុងតំបន់មហាមេគង្គ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអង្គការនេះបានចោទសួរថា អ្នកធ្លាប់ឮពីប្រភេទខ្ញីដែលមានឫសមានក្លិនដូចស្វាយទេ? ហើយអ្នកធ្លាប់ឃើញពស់មានរោមភ្នែកវែងដែរឬអត់?
ក្នុងរបាយការណ៍ប្រភេទសត្វរកឃើញថ្មីៗនេះអង្គការ WWFបានបញ្ជាក់ដែរថា “យើងបង្ហាញពីប្រភេទសត្វដ៏កម្រនៅអាស៊ីអាគ្នេយ៍ ដែលត្រូវបានកត់ត្រាដោយអ្នកវិទ្យាសាស្ត្រជាលើកដំបូង”។
អង្គការ WWF បានឱ្យដឹងបន្ថែមថា ក្នុងរបាយការណ៍នេះសម្រាប់ប្រទេសកម្ពុជា គេបានរកឃើញរុក្ខជាតិថ្មីចំនួន ២ ប្រភេទ៖ រុក្ខជាតិម្យ៉ាងហៅថា Lindsaea kohkongensis និងដើមរុក្ខជាតិ ឈ្មោះ Cinnamomum kostermannii។ ហេតុនេះសូមចូលរួមអភិរក្សប្រភេទធនធានទាំងនេះ ដើម្បីការពារពួកវាកុំឱ្យបាត់បង់ពីធម្មជាតិ៕
ប្រភព៖ ក្រសួងព័ត៌មាន




