បរទេស៖ ក្លិបអ្នកមាន១ប្រចាំលីគ Saudi Pro League របស់ អារ៉ាប៊ីសាអ៊ូឌីត កំពុងចាប់អារម្មណ៍ចង់បាន Marcus Rashford ពី Manchester United បន្ទាប់ពីខ្សែប្រយុទ្ធស្លាបសញ្ជាតិ អង់គ្លេស រូបនេះបានបង្ហើបតម្រុយខ្លះៗ ថារូបគេទំនងជានឹងអាចចាកចេញពីទឹកដី Old Trafford ក្នុងពេលឆាប់ៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRashford ដែលបច្ចុប្បន្នមានវ័យ ២៧ ឆ្នាំ ត្រូវបានអ្នកចាត់ការលោក Ruben Amorim ដកឈ្មោះចេញ កាលពីជំនួប derby ដែល Man UTD បានយកឈ្នះលើក្រុម Man City ២-១ កាលពីថ្ងៃ អាទិត្យ ទី ១៥ កន្លងទៅ។
ហើយថ្មីៗនេះរូបគេបាននិយាយនូវពាក្យប៉ុន្មានម៉ាត់ថា "សម្រាប់ខ្ញុំ គឺ បានត្រៀមខ្លួនរួចរាល់សម្រាប់ការប្រកួតប្រជែងថ្មី និង ជំហ៊ានបន្ទាប់។ នៅពេលដែលខ្ញុំចាកចេញ ខ្ញុំនឹងប្រកាសដោយខ្លួនឯង និង ការសរសេរចេញពីខ្ញុំ" ដែលនេះចំណុចសង្ស័យមួយ ថារូបគេទំនងជានឹងអាចចាកចេញពី Man UTD ក្នុងពេលឆាប់ៗខាងមុខ។
ជាការពិត ពីមុន Rashford ធ្លាប់មានទំនាក់ទំនងផ្ទេរទៅកាន់ក្លិបអ្នកមាន Paris Saint-Germain ម្តងហើយ ប៉ុន្តែបច្ចុប្បន្នមានក្លិបមួយទៀតដែលកំពុងចាប់អារម្មណ៍ខ្សែប្រយុទ្ធសញ្ជាតិ អង់គ្លេស រូបនេះខ្លាំងផងដែរ នោះគឺក្លិប Al-Ittihad របស់ អារ៉ាប៊ីសាអ៊ូឌីត។
គួរបញ្ជាក់ថា Rashford គឺនៅសល់កិច្ចសន្យាជាមួយ Man UTD ដល់ខែ មិថុនា ឆ្នាំ ២០២៨ ឯណោះ៕
ប្រភព៖ Sportbible