បរទេស៖ អ្នកគាំទ្រនៅបរទេសជាច្រើនបាននាំគ្នាបញ្ចេញមតិរិះគន់លើការលេងរបស់ខ្សែការពារ Lisandro Martinez ជាខ្លាំង ក្រោយរូបគេបង្ហាញសមត្ថភាពមិនបានល្អ នៅក្នុងការប្រកួតវគ្គ ៨ ក្រុមចុងក្រោយនៃពានរង្វាន់ EFL Cup កាលពីយប់មិញ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី ២០ ខែ ធ្នូ នេះ Man UTD ត្រូវបានក្រុមមាន់ខ្នាយមាស Tottenham Hotspur ទម្លាក់ចេញពីពានរង្វាន់ EFL Cup ហើយ បន្ទាប់ពីពួកគេបរាជ័យក្នុងលទ្ធផល ៤ ទល់នឹង ៣។
យ៉ាងណាមិញ ក្រោយបញ្ចប់ការប្រកួតភ្លាម អ្នកគាំទ្របានដាក់បន្ទុកធ្ងន់ខ្លាំងជាងគេទៅលើ Lisandro Martinez ដែលរូបគេបង្ហាញសមត្ថភាពការពារទីពុំសូវបានល្អ រហូតរួមចំណែកធ្វើឱ្យក្រុមរបូតគ្រាប់បាល់ដល់ទៅ ៤ គ្រាប់ ខណៈគ្រាន់តែបញ្ចប់ការប្រកួតភ្លាម មានអ្នកគាំទ្រជាច្រើនបានបង្ហោះសារនៅលើបណ្តាញសង្គម X ចំៗថា "ខ្សែការពារសញ្ជាតិ អាហ្សង់ទីន រូបនេះគឺជាអ្នកបំផ្លាញក្រុមទាំងមូលតែម្តង"។
ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្របានបង្ហោះសាររិះគន់ De Ligt នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda