កម្សាន្ត៖ តារាសម្ដែងប្រុស លោក Song Joong Ki បានទាញយកចំណាប់អារម្មណ៍ បន្ទាប់ពី បានចែករំលែកអំពីស្ថានភាពគ្រួសាររបស់ភរិយាខ្លួន ក្នុងកិច្ចសម្ភាសន៍មួយ កាលពីពេលថ្មីៗនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅថ្ងៃទី ១៩ ខែធ្នូកន្លងទៅនេះ តារាសម្ដែង លោក Song Joong Ki បានចូលរួមក្នុងសន្និសីទកាសែត ដើម្បីសម្ពោធខ្សែភាពយន្តថ្មី នៅទីក្រុងសេអ៊ូល។ ក្នុងអំឡុងពេលសន្និសីទកាសែត តារាសម្តែងរូបនេះ ត្រូវបានគេសួរ ថាតើរូបលោកមានការព្រួយបារម្ភថា ខ្សែភាពយន្តនេះបង្ហាញពីទិដ្ឋភាពម្ខាងនៃទីក្រុង Bogota រដ្ឋធានីរបស់ប្រទេសកូឡុំប៊ី ថា វាគ្រាន់តែជា មជ្ឈមណ្ឌលឧក្រិដ្ឋកម្ម ប៉ុណ្ណោះ ឬយ៉ាងណា។
ជាការឆ្លើយតប លោក Song Joong Ki បានរៀបរាប់ពីទំនាក់ទំនងដែលមិននឹកស្មានដល់របស់ខ្លួនចំពោះប្រទេសនេះ។ រូបលោក បានលាតត្រដាងថា «ម្ដាយក្មេករបស់ខ្ញុំជាជនជាតិកូឡុំប៊ី។ សមាជិកគ្រួសារ ប្រពន្ធខ្ញុំជាច្រើន រស់នៅទីនោះ»។ អរគុណចំពោះទំនាក់ទំនងនេះ តារាសម្តែងប្រុសរូបនេះ បានយល់ពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលកូឡុំប៊ី ក្នុងការលុបបំបាត់រូបភាពនៃឧក្រិដ្ឋកម្ម ដែលកំពុងរីករាលដាលនៅក្នុងប្រទេសនេះ កាលពីអតីតកាល។
មិនត្រឹមតែប៉ុណ្ណោះ Song Joong Ki បានរំឮកពីការចងចាំដ៏ពេញចិត្តចំពោះប្រទេសកូឡុំប៊ី ដោយនិយាយថា ប្រទេសកូឡុំប៊ី ជាកន្លែងដែលលោករស់នៅ ពោរពេញទៅដោយភាពរំភើប ចំណង់ចំណូលចិត្ត និងអាហារឆ្ងាញ់ៗ។
បទសម្ភាសន៍នេះ គឺជាលើកទីមួយហើយដែល Song Joong Ki បាននិយាយអំពីគ្រួសាររបស់ប្រពន្ធខ្លួន ចាប់តាំងពី បានរៀបការជាមួយតារាសម្តែងជនជាតិអង់គ្លេស Katy Louise Saunders ក្នុងឆ្នាំ ២០២៣។ ប្តីប្រពន្ធមួយគូនេះ បានស្វាគមន៍កូនពីរនាក់ កូនប្រុស និងកូនស្រី ហើយមានជីវិតអាពាហ៍ពិពាហ៍ដ៏ពេញលេញ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖