ហាន់ជីអ៊ុន ស្រាប់តែ បង្ហាញអារម្មណ៍ បែបនេះ ហ្វេនៗចាប់អារម្មណ៍ គ្រប់គ្នា

//s9.kh1.co/76/76698ac05602f4f90d9dbb8a3cbdf91955b54d1f.jpg
តារា & កម្សាន្ដ

 ២៧-ធ្នូ-២០២៤ ១០ព្រឹក · ១៧ ម៉ោងមុន

តារាសម្តែងស្រី Song Hye Kyo បានបង្ហាញខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍មួយ និងបានចែករំលែកពីអារម្មណ៍បែបនេះ ធ្វើឲ្យហ្វេនចាប់អារម្មណ៍គ្រប់គ្នា។

កម្សាន្ត៖ តារាសម្តែងស្រី Song Hye Kyo បានបង្ហាញខ្លួន នៅក្នុងកម្មវិធីទូរទស្សន៍មួយ កាលពីពេលថ្មីៗនេះ ហើយបានចែករំលែកគំនិតរបស់នាងអំពីជីវិត និងការងារ ដែលធ្វើឲ្យហ្វេនៗមានការចាប់អារម្មណ៍ខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Song Hye Kyo
Song Hye Kyo

តារាសម្តែងស្រី Song Hye Kyo បានចូលរួមក្នុងកម្មវិធី You Quiz on the Block របស់ទូរទស្សន៍ tvN ដែល នេះ​ជា​ការ​បង្ហាញ​ខ្លួន​លើក​ដំបូង​របស់​តារា​រូប​នេះ ​ក្នុង​កម្មវិធី​ជជែក​កម្សាន្ត​តាម​ទូរទស្សន៍ ក្រោយ​អវត្តមាន​ ២៣​ឆ្នាំ។

Song Hye Kyo
Song Hye Kyo

ក្នុងកម្មវិធីនោះ Song Hye Kyo បានចំណាយពេលវេលាជាច្រើនចែករំលែកអំពីរឿងថ្មី Black Nuns ពីបទពិសោធន៍របស់នាងក្នុងនាមជាតារាសម្តែង ក៏ដូចជាជីវិតផ្ទាល់ខ្លួនរបស់នាង។ តារាស្រីរូបនេះ បាននិយាយថា «ក្នុងនាមជា Song Hye Kyo ក្នុងនាមជាស្ត្រី និងជាតារាសម្តែង ខ្ញុំបានឆ្លងកាត់ទុក្ខវេទនា និងសុភមង្គលជាច្រើនថ្ងៃ» ។ ការចែករំលែករបស់នាង បានធ្វើឱ្យមនុស្សជាច្រើនមានការចង់ដឹងចង់ឃើញ  ជាពិសេស បន្ទាប់ពីមាន រឿងក្នុងជីវិតផ្ទាល់ខ្លួនរបស់នាង។

យ៉ាងណាមិញ នៅក្នុងកម្មវិធីនោះ Song Hye Kyo បានប្រាស្រ័យទាក់ទងគ្នាយ៉ាងរួសរាយរាក់ទាក់ និងរីករាយ ហើយត្រូវបានគេសរសើរចំពោះ ការលេងសើចរបស់នាង ផងដែរ៕ 

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Song Hye Kyo
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T