បរទេស៖ យោងតាមរបាយការណ៍បានឱ្យដឹងថា ក្រុមហ៊ុនផលិតសម្លៀកបំពាក់កីឡា Adidas គឺមានអំណាចគ្រប់គ្រាន់ក្នុងការផ្តាច់កិច្ចសន្យាក្នុងទំហំទឹកប្រាក់ចំនួន ៩០០ លានផោន ឬប្រមាណជា (១.១ ពាន់លានដុល្លារអាមេរិក) ជាមួយនឹង Manchester United ប្រសិនបើក្លិបរហស្សនាមបិសាចក្រហមមួយនេះត្រូវធ្លាក់ចេញពីក្របខណ្ឌលីគកំពូល អង់គ្លេស Premier League។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ Man UTD បច្ចុប្បន្នកំពុងត្រូវបានគេលើកមកនិយាយច្រើនមែនទែន បន្ទាប់ពីពួកគេបង្ហាញទម្រង់លេងមិនបានល្អទាល់តែសោះក្នុងរដូវកាលនេះ។ ខណៈការមកដល់របស់អ្នកចាត់ការថ្មីលោក Ruben Amorim ដើម្បីជំនួសលោក Erik ten Hag ក៏នៅតែមិនទាន់ទទួលបានលទ្ធផលល្អដូចគ្នា ដោយពួកគេបានចាញ់ ៤ ប្រកួតជាប់គ្នាមកហើយ ដែលធ្វើឱ្យបច្ចុប្បន្នពួកគេបានធ្លាក់មកឈរនៅលេខរៀងទី ១៤ ឯណោះក្នុងតារាងចំណាត់ថ្នាក់ ខណៈតំបន់មួយនេះក៏ជាតំបន់មួយនៅកៀកនឹងតំបន់កាត់ចោលពីលីគកំពូល អង់គ្លេស ផងដែរ។
យ៉ាងណាមិញ បន្ទាប់ពី Man UTD កំពុងជួបស្ថានភាពដ៏អាក្រក់បែបនេះ ខាងសារព័ត៌មាន Telegraph ស្រាប់តែបានបញ្ចេញពីលក្ខខណ្ឌមួយ ដែលក្រុមហ៊ុន Adidas បានចងជាមួយ Man UTD បន្ទាប់ពីពួកគេបានបន្តកុងត្រារយៈពេល ១០ ឆ្នាំជាមួយគ្នាបន្ថែមទៀតកាលពីឆ្នាំ ២០២៣។
នៅក្នុងលក្ខខណ្ឌនោះ ក្រុមហ៊ុនផលិតសម្លៀកបំពាក់ដ៏ធំរបស់ អាល្លឺម៉ង់ បានចងថា ពួកគេគឺមានសិទ្ធក្នុងការផ្តាច់កុងត្រាជាមួយ Man UTD ចោល ប្រសិនបើក្រុមម្ចាស់ជើងឯកលីគកំពូល អង់គ្លេស ២០ សម័យមួយនេះត្រូវកាត់ចេញពី Premier League។
ប្រភព៖ Express