ឥណទានក្នុងវិស័យសំណង់ និងអចលនទ្រព្យកើនដល់ ១៣,៥១ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤

//s9.kh1.co/20/206cf0b22b56f5b9217e25f1d4695201e34e2f4b.jpg
Khmerhome

 ០៣-មករា-២០២៥ ២ល្ងាច · ៤ ថ្ងៃមុន

នៅឆ្នាំ២០២៤​ វិស័យសំណង់ និងអចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា មាន​សញ្ញាវិជ្ជមាន​ឡើងវិញ ក្នុងនោះ ការ​ផ្ដល់​ឥណទាន​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ​ បានកើនទំហំទឹកប្រាក់ ១៣,៥១ពាន់​លានដុល្លារ​។

https://s9.kh1.co/__image/w=650,h=488,q=100/fe/fe472a3d93e9c828e372b55509b6277345796970.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ នៅឆ្នាំ២០២៤​ វិស័យសំណង់ និងអចលនទ្រព្យក្នុង​ប្រទេស​កម្ពុជា មាន​សញ្ញាវិជ្ជមាន​ឡើងវិញ ក្នុងនោះ ការ​ផ្ដល់​ឥណទាន​ក្នុងវិស័យ​សំណង់ និងអចលនទ្រព្យ​ បានកើនទំហំទឹកប្រាក់ ១៣,៥១ពាន់​លានដុល្លារ​។ តាម​របាយការណ៍​របស់​ធនាគារ​ជាតិ​នៃ​កម្ពុជា។

ឥណទានក្នុងវិស័យសំណង់​មានទំហំទឹក​ប្រាក់ប្រមាណ ២៩ ១៩៩​ពាន់​​លានរៀល ឬស្មើនឹ​ង​ប្រមាណ ៧,៣ពាន់លានដុល្លារ បើប្រៀប​​ធៀប​នឹង​​ឆ្នាំ២០២៣ ​មានការកើនឡើង​ប្រមាណ ៣៣,៣%។ បើតាម​របាយការណ៍ដែលគិតត្រឹម​ខែ​តុលា ឆ្នាំ២០២៤។

របាយការណ៍នេះ បានបន្តថា ចំណែក​ការ​ផ្ដល់ឥណទាន​ទៅក្នុងវិស័យ​អច​ល​ន​ទ្រ​​ព្យមានទំហំ​ទឹកប្រាក់ប្រមាណ ២៤ ៨៦៣ពាន់លានរៀល ឬ​ស្មើនឹងប្រមាណ ៦,២១ពាន់លាន​ដុល្លារ​​ បើ​ប្រៀបធៀបនឹង​ឆ្នាំ២០២៣​ កើនឡើង​ប្រមាណ​១៧,៨%។

ការផ្ដល់​ឥណទាន​​ពីគ្រឹះស្ថាន​ធនាគារ និង​ហិរញ្ញវត្ថុ​​ទៅក្នុងវិស័យ​សេដ្ឋ​កិច្ច​ គិតត្រឹមខែតុលា ឆ្នាំ២០២៤ មាន​ទំហំទឹកប្រាក់សរុបប្រមាណ ២៤៧ ៦៣១​​ពាន់លានរៀល​ ឬ​ស្មើ​នឹង​ប្រមាណ​ ៦០,៩​ពាន់​លាន​ដុល្លារកើនប្រមាណ ២,២% ធៀបនឹង​ឆ្នាំ២០២៣។ បើតាមរបាយការណ៍ដដែល បានបន្ថែមថា ការ​កើន​ឡើ​ង​​​នេះ រួម​ចំណែក​ចម្បង​ដោយ​កំណើន​ឥណទាន​ទៅកាន់វិស័យ​ជួញដូរ​ដុំ និងរាយ​ សំណង់ អចលនទ្រព្យ​ និងក​ម្ម​ន្ត​សាល។

ក្នុងឆ្នាំ២០២៤​ គម្រោង​សំណង់​ទូទាំង​ប្រទេស​មានចំនួន ២ ៦២២គម្រោង មានផ្ទៃ​ក្រឡា​កម្រាល​សំណង់​សរុប ចំនួន​ជាង​១០​លាន​ម៉ែត្រក្រឡា​ និងមានតម្លៃប៉ាន់​ស្មាន​ទុនវិនិយោគ​សរុបប្រមាណ​ ៤ ៣៣៤​លានដុល្លារ។​ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី នគរូប​នីយកម្ម​ និងសំណង់។

បើតាមរបាយការណ៍ក្រសួងរៀបចំដែនដី គម្រោងសាងសង់អគារ​ខ្ពស់​ចាប់ពី​ ៥ជាន់ឡើង​ទៅ ​ក្នុង​ឆ្នាំ២០២៤ មានចំនួន​១៦៥​គម្រោង ​ស្មើនឹង ១៨៤អគារ បុរី​លំនៅឋាន​មានចំនួន ២៩គម្រោង ស្មើនឹង ៨ ០៨៥ខ្នង អគារ​ផ្ទះល្វែង មានចំនួន​១០ ៣៦៨​ល្វែង អគារ​ស្នាក់​នៅរួម​មានចំនួន​៩៣គម្រោង សំណង់អគារ​សណ្ឋាគារ​ចំនួន ១២​គម្រោង សំណង់អគារ​ពាណិជ្ជកម្ម​មាន​ ១៥១គម្រោង សំណង់​អគារ​រោងចក្រ​មានចំនួន ១១៨​គម្រោង និងអគារ​ពហុមុខងារ​មានចំនួន ១៨គម្រោង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T