គម្រោងពង្រីកនិងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ស្គន់-កំពង់ចាម ២៨,៧៦% គិតត្រឹមដំណាច់ខែធ្នូ ២០២៤

//s9.kh1.co/6b/6bfe0734ba770937973adaa3f745e1c3d32f0191.jpg
Khmerhome

 ០៦-មករា-២០២៥ ១ល្ងាច · ២ ថ្ងៃមុន

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥.៤៨គីឡូម៉ែត្រ សម្រេចបាន ២៨,៧៦%។

https://s9.kh1.co/__image/w=650,h=487,q=100/22/22b3284f31e27adf915a8bd985986a0b17cad6ef.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កំពង់ចាម៖ គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥.៤៨គីឡូម៉ែត្រ សម្រេចបាន ២៨,៧៦%។

លោក លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគ្រប់គ្រងគម្រោងស្ថាបនាផ្លូវជាតិលេខ៧ បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេស និងក្រុមហ៊ុនម៉ៅការសាងសង់ (CRBC) ចុះត្រួតពិនិត្យវឌ្ឍនភាព ការងារគម្រោងនេះ នៅថ្ងៃទី០៣ ខែមករា ឆ្នាំ២០២៥។

https://s9.kh1.co/__image/w=650,h=434,q=100/d4/d4923939116477a0bfbdce15f064d38469fd3599.jpg

គិតត្រឹមដំណាច់ខែធ្នូ ឆ្នាំ២០២៤ គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង សម្រេចបាន ២៨,៧៦% ហើយ ចាប់ពីរង្វង់មូលស្គន់ ក្នុងស្រុកជើងព្រៃរហូត ដល់រង្វង់មូលស្ពានគីហ្សូណា ទីរួមខេត្តកំពង់ចាម ដែលមានប្រវែង ៤៥.៤៨គីឡូម៉ែត្រ។

https://s9.kh1.co/__image/w=650,h=488,q=100/94/94920a14a00f9b1c031cd8803b90e8f88719905c.jpg

តាមការចុះពិនិត្យនៅកំណាត់ទី១ ដែលមានប្រវែង ១៩គីឡូម៉ែត្រ ដើម្បីពិនិត្យវឌ្ឍនភាព និងដោះស្រាយបញ្ហាប្រឈមមួយចំនួន។

https://s9.kh1.co/__image/w=650,h=487,q=100/26/266b1817135fb52820964eabf88d4abd3610b99f.jpg

គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៧ ជា៤គន្លង បានបើកការដ្ឋានសាងសង់ កាលពីអំឡុងខែមករា ឆ្នាំ២០២៣ ចាប់ពីរវង្វង់មូលស្គន់ ស្រុកជើងព្រៃ ទៅទីរួមខេត្តកំពង់ចាម ក្នុងតម្លៃ ១១៧លានដុល្លារ ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលចិន។

https://s9.kh1.co/__image/w=650,h=487,q=100/7b/7b3c2c801c2873b41abbc4fb0bc0d30de08e8f21.jpg

គួរបញ្ជាក់ថា គម្រោងពង្រីកផ្លូវជាតិលេខ៧នេះ មានប្រវែងប្រមាណ ៤៥,៤៨គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ ទៅដល់រង្វង់មូលគល់ស្ពានគីហ្សូណា ក្រុងកំពង់ចាម នឹងត្រូវស្ថាបនាជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងពង្រីកទទឹងតួផ្លូវពី ២គន្លង ទៅ ៤គន្លង ដោយគន្លងនីមួយៗមានប្រវែង ៣,៧៥ម៉ែត្រ និងសួនពុះទ្រូងផ្លូវ ១,៥ម៉ែត្រ។

https://s9.kh1.co/__image/w=650,h=487,q=100/bb/bb8ca9340052cd413a858fb357c03db251e078b5.jpg

គម្រោងនេះដែរ នឹងមានសង់ស្ពានថ្មី ១កន្លែង ប្រវែង ៤០ម៉ែត្រ ទទឹង ២៤ម៉ែត្រ និងស្ពានថ្មីចំនួន ៦កន្លែងផ្សេងទៀត ប្រវែងសរុប ១០៦ម៉ែត្រ ទទឹង ១២ម៉ែត្រ ដែលនឹងពង្រីកបន្ថែមលើស្ពានចាស់ដែលមានស្រាប់ចំនួន ១កន្លែង ទទឹង ១០,៥ម៉ែត្រ។

https://s9.kh1.co/__image/w=650,h=487,q=100/95/95420015a0b5cd244d4b45b9aaaac279c48de829.jpg

លូវជាតិលេខ៧ នេះគឺជាខ្សែផ្លូវយ៉ាងសំខាន់ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ដើម្បីតភ្ជាប់ជាមួយបណ្តាញផ្លូវនានាឆ្ពោះទៅកាន់រាជធានី-ខេត្ត៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T