កម្ពុជា ទទួលបានចំណូលជាង ៤៧លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានភ្ញៀវជាង១លាននាក់

//s9.kh1.co/48/484005d1fcc7aa73d9fc0bd4b8d4140fdb87eb11.jpg
Khmerhome

 ០៨-មករា-២០២៥ ៩ព្រឹក · មួយថ្ងៃមុន

កម្ពុជា ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧ ៨២៦ ៩៨១ដុល្លារ កើន ២៨,៥៧% ដែលមានចំនួនភ្ញៀវសរុប ១ ០២៣ ៦៨៨នាក់ កើន២៨,២៧% រយៈពេល១២ខែឆ្នាំ២០២៤ បើធឿបនឹងឆ្នាំ២០២៣។

https://s9.kh1.co/__image/w=650,h=434,q=100/b5/b554e27fbcc217b207a025ce9f4298bd2e4e0e41.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៤៧ ៨២៦ ៩៨១ដុល្លារ កើន ២៨,៥៧% ដែលមានចំនួនភ្ញៀវសរុប ១ ០២៣ ៦៨៨នាក់ កើន២៨,២៧% រយៈពេល១២ខែឆ្នាំ២០២៤ បើធឿបនឹងឆ្នាំ២០២៣។ បើតាមសេចក្តីប្រកាសព័ត៌មាន គ្រឹះស្ថានអង្គរ។

នៅក្នុងខែធ្នូ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសចំនួន ១២៥ ៣៤៩នាក់ កើន២៧, ៨១% និងចំណូលដែលទទួលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរចំនួន ៥ ៩១៨ ១៤៨ដុល្លារ កើន២៧,២១% បើធៀបនឹងឆ្នាំ២០២៣។

បើតាមគ្រឹះស្ថានអង្គរ បានបន្តថា ចំណូលលក់បណ្ណនៅប្រាសាទកោះកែរ រយៈពេល ១២ខែ ឆ្នាំ២០២៤ ភ្ញៀវទេសចរបរទេសមានចំនួន ២១ ៩៣៥នាក់ ចំណូលចំនួន ៣២៩ ០២៥ដុល្លារ។ ចំណែក នៅក្នុងខែធ្នូ ឆ្នាំ២០២៤ មានចំនួន ៣ ៣៥៤នាក់ ចំណូលចំនួន ៥០ ៣១០ដុល្លារ។

ចំណូលលក់សំបុត្រទូក រយៈពេល១២ខែ ក្នុងឆ្នាំ២០២៤ មានចំនួន = ៧៩៤ ៣៤៨ដុល្លារ។ ចំនួនទូកសរុប ២៨ ៨៧១ (ទូកតូច ១៩ ៩៤៣, ទូកកណ្តាល ៧ ៨១៥ និងទូកធំ ១ ១១៣)។ ខែធ្នូ ក្នុងឆ្នាំ២០២៤ មានចំនួន ៩៤ ៣៤៤ ដុល្លារ ។ ចំនួនទូកសរុប ៣ ២០៣ (ទូកតូច ២១០៤, ទូកកណ្តាល ៩៥១ និងទូកធំ ១៤៨)៕

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T