គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខាងលិចស្រុកកៀនស្វាយ និងខាងកើតស្រុកល្វាឯម វឌ្ឍនភាព៤,៣៤%

//s9.kh1.co/4d/4d1bbfc9b4451b998a4c7a5b549e48ae91cb97b7.jpg
Khmerhome

 ០៨-មករា-២០២៥ ៨ព្រឹក · មួយថ្ងៃមុន

គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រភេទស្ពានបេតុង ប្រវែងស្ពាននិងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន ៤,៣៤% គិតត្រឹមដំណាច់ឆ្នាំ២០២៤។

https://s9.kh1.co/__image/w=650,h=294,q=100/6a/6a7dff40cce5f6d48a42a63d9e4ea68f90cd4eb9.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កណ្ដាល៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ប្រភេទស្ពានបេតុង ប្រវែងស្ពាននិងផ្លូវក្បាលស្ពានសរុប ៣៧០០ ម៉ែត្រ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល សម្រេចបាន ៤,៣៤% គិតត្រឹមដំណាច់ឆ្នាំ២០២៤។ បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន។

គិតត្រឹមដំណាច់ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ(ដីឥដ្ឋ-ថ្មគរ) សម្រេចបាន ៤,៣៤% បន្ទាប់ពី ពិធីបើកការដ្ឋានសាងសង់រួមគ្នាជាមួយគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត កាលពីថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៣។

https://s9.kh1.co/__image/w=650,h=298,q=100/08/0812acd6b110356a2eae85435f00af360748fe73.jpg

គម្រោងស្ពានដីឥដ្ឋ-ថ្មគរ មានទីតាំងត្រើយខាងលិច ស្ថិតក្នុងឃុំដីឥដ្ឋ ស្រុកកៀនស្វាយ និងត្រើយខាងកើតស្ថិតក្នុងឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល គឺជាគម្រោងដ៏សំខាន់សម្រាប់ការតភ្ជាប់សេដ្ឋកិច្ច ការដឹកជញ្ជូន ពីភាគខាងត្បូង និងខាងកើត រាជធានីភ្នំពេញ ដោយភា្ជប់មហាវិថី ស៊ីជីនពីង (ក្រវាត់ក្រុងទី៣) ត្រង់ចំណុចផ្លូវជាតិលេខ១ និងត្រើយខាងកើតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត។

https://s9.kh1.co/__image/w=650,h=366,q=100/48/484a05f2fcadfec0ba9eda28b11bdfd34cc0b4c6.jpg

បច្ចុប្បន្ន ក្រុមហ៊ុនសាងសង់កំពុងមមាញឹកក្នុងការរៀបចំសាងសង់ស្ពានដែកបណ្តោះអាសន្ន ដើម្បីបំពាក់សម្ភារគ្រឿងចក្រខួងសសរគ្រឹះនាពេលខាងមុខដ៏ខ្លី។

https://s9.kh1.co/__image/w=650,h=366,q=100/2f/2fd0d8ab17f2d1cdf25d8627a59c1bcd806148c2.jpg

គួរបញ្ជាក់ថា គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដីឥដ្ឋ-ថ្មគរ ជាប្រភេទស្ពានបេតុង ប្រវែងស្ពាន និងផ្លូវក្បាលស្ពានសរុប ៣៧០០ម៉ែត្រ ដែលក្នុងនោះតួស្ពានមានប្រវែងសរុប ១៦០០ម៉ែត្រ និងទទឹង ២៦ម៉ែត្រ(៤គន្លងផ្លូវ)។

https://s9.kh1.co/__image/w=650,h=488,q=100/21/2198f3763c730586488026a3d4ab98f27b476903.jpg

ផ្លូវតភ្ជាប់ក្បាលស្ពានប្រវែង ២១០០ម៉ែត្រ ទទឹងផ្លូវ ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូ(AC) និងសាងសង់ផ្លូវបង្វែរទិសចរាចរណ៍ចំនួន ៤ខ្សែ ហើយគម្រោងស្ពាននេះដែរត្រូវប្រើរយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់ក្នុងឆ្នាំ២០២៨៕

https://s9.kh1.co/__image/w=650,h=366,q=100/69/699b40be540ce07c1507309e8e3edf2c814ea93e.jpg
https://s9.kh1.co/__image/w=650,h=488,q=100/6a/6a7f94ef3303b393860dbef02df43a7ccea61792.jpg

ដោយ៖ មឿន ឌីណា (Moeun Dyna)

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T