អាសន្នធំ! តារាឆ្នើមរូបនេះកំពុងពិចារណាចង់ចាកចេញពី Barca ភ្លាមៗ ដោយសារមិនសប្បាយចិត្តនឹងស្ថានភាពក្លិបបច្ចុប្បន្ន

//s9.kh1.co/0a/0a9fdb554a6b368d3c1234d080f8fb17d2512c6f.jpg
កីទ្បា

 ១០-មករា-២០២៥ ១០ព្រឹក · ៩ ម៉ោងមុន

តារាឆ្នើមរូបនេះកំពុងពិចារណាចង់ចាកចេញពី Barca ភ្លាមៗ ដោយសារមិនសប្បាយចិត្តនឹងស្ថានភាពក្លិបបច្ចុប្បន្ន

បរទេស៖ យោងតាមការចុះផ្សាយដោយអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានឱ្យដឹងថា ខ្សែការពារឆ្នើម Ronald Araujo កំពុងតែពិចារណាចង់ចាកចេញពី Barcelona ភ្លាមៗ ដោយសារតែគេមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronald Araujo
Ronald Araujo

ទន្ទឹមនឹងនេះប្រភពដដែលបានចុះផ្សាយថា ក្លិបគីឡូធ្ងន់របស់ អ៊ីតាលី រហស្សនាមសេះបង្កង់ Juventus កំពុងតែចាប់អារម្មណ៍លើ Ronald Araujo ហើយពួកគេកំពុងប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីពន្លឿនការចុះកុងត្រាយកខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយ វ័យ ២៥ ឆ្នាំរូបនេះពី Barcelona។

គួរបញ្ជាក់ថា Ronald Araujo គឺជាកីឡាករ ដែលត្រូវបានតម្លើងពីថ្នាលយុវជនរបស់ Barca ផ្ទាល់តែម្តង ហើយកិច្ចសន្យារបស់គេជាមួយក្រុមអ្នកមានបុណ្យ គឺនៅសល់ ២ ឆ្នាំទៀត ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦៕

Ronald Araujo
Ronald Araujo

ប្រភព Fabrizio Romano

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T