បរទេស៖ ក្លិបអ្នកមានបុណ្យ FC Barcelona ចង់បានតម្លៃផ្ទេរយ៉ាងហោចណាស់ ៤៥ លានអឺរ៉ូ ឬប្រមាណជា (៤៦ លានដុល្លារអាមេរិក) ទៅ ៥០ លានអឺរ៉ូ ឬប្រមាណជា (៥១ លានដុល្លារអាមេរិក) ពីការដាក់លក់ខ្សែការពារ Ronald Araujo ខណៈបច្ចុប្បន្នខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយវ័យ រូបនេះកំពុងមានមានទំនាក់ទំនងផ្ទេរជាមួយក្លិបសេះបង្កង់ Juventus នេះបើយោងតាមការចុះផ្សាយដោយអ្នកកាសែត Jordi Carne Sempere។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សRonald Araujo ត្រូវបាន Barcelona ទិញចូលកាលពីនៅថ្នាលយុវជនជាមួយក្រុម Boston Rivers ក្នុងឆ្នាំ ២០១៨ ក្នុងតម្លៃ ៤.៧ លានអឺរ៉ូ ឬប្រមាណជាជិត (៥ លានដុល្លារអាមេរិក)។ យ៉ាងណាមិញ ចំពោះការបង្ហាញខ្លួនជាមួយក្រុមអ្នកមានបុណ្យកន្លងមក រូបគេបានរួមចំណែកដើរតួយ៉ាងសំខាន់នៅក្នុងតំបន់ការពារ ក្នុងនោះរូបគេក៏បានស៊ុតបញ្ចូលទី ៨ គ្រាប់ និងរកបាន ៦ assist ផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះអ្នកកាសែត អ៊ីតាលី លោក Fabrizio Romano បានចុះផ្សាយថា ខ្សែការពារសញ្ជាតិ អ៊ុយរូហ្គាយវ័យ ២៥ ឆ្នាំរូបនេះ កំពុងតែពិចារណាចង់ចាកចេញពី Barcelona ភ្លាមៗ ដោយសារតែគេមិនសប្បាយចិត្តនឹងស្ថានភាពរបស់ក្លិបបច្ចុប្បន្ន៕
គួរបញ្ជាក់ថា Ronald Araujo គឺនៅសល់កិច្ចសន្យារយៈពេល ១ ឆ្នាំកន្លះទៀតជាមួយ Barcelona ពោលគឺដល់ខែ មិថុនា ឆ្នាំ ២០២៦
ប្រភព៖ Sportskeeda