កម្សាន្ត៖ តារាសម្ដែងស្រី Marian Rivera បានបង្ហាញខ្លួន ត្រលប់ទៅកន្លែង ដែលនាង និងស្វាមី បានថតរូបអាពាហ៍ពិពាហ៍របស់ខ្លួន កាលពី ១០ ឆ្នាំមុន។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រី Marian Rivera បានបង្ហោះរូបថតគ្រួសារ ដែលថតនៅទីក្រុងឌូបៃ ហើយបាននិយាយថា នេះគឺជាកន្លែងវិស្សមកាលរបស់នាង និងស្វាមីកាលពីដើមឆ្នាំ។
ទីក្រុងឌូបៃគឺជាកន្លែងដែល Marian និង Dingdong Dantes បានថតរូបអាពាហ៍ពិពាហ៍របស់ពួកគេ ក្នុងឆ្នាំ ២០១៥។ ការត្រលប់មកវិញបន្ទាប់ពី ១០ ឆ្នាំ ជាមួយនឹងអារម្មណ៍ពិសេស Marian បានរៀបរាប់ថា «ដូចគ្នាប៉ុន្តែខុសគ្នា»។
យ៉ាងណាមិញ នៅលើបណ្តាញសង្គម Marian ទទួលបានការជូនពរជាច្រើនពីទស្សនិកជន។ ខណៈដែលគ្រប់គ្នា ក៏បានសរសើរពីសុភមង្គលរបស់នាង ជាមួយស្វាមី Dingdong Dantes ផងដែរ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖