កម្សាន្ត៖ តារាសម្ដែងស្រី Son Ye Jin បានបង្ហាញពីសុភមង្គលរបស់នាង ខណៈដែលនាង បានប្រារព្ធខួបកំណើតឆ្នាំថ្មីរបស់ខ្លួន ជាមួយនឹងមនុស្សជាទីស្រលាញ់ កាលពីថ្ងៃទី ១១ ខែមករា កន្លងទៅនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សនៅលើទំព័រផ្ទាល់ខ្លួនរបស់តារាស្រី Son Ye Jin បានចែករំលែក ពីពេលដែល នាងផ្លុំទៀនដើម្បីស្វាគមន៍វ័យថ្មីរបស់នាង។ តារាស្រីរូបនេះ បានបន្សល់ទុកនូវសញ្ញាបេះដូងក្នុងចំណងជើងបង្ហាញពីអារម្មណ៍របស់ខ្លួន ចំពោះអ្នកដែលស្រលាញ់នាង។
នៅក្នុងវីដេអូដែលបានចែករំលែក Son Ye Jin ស្លៀកពាក់បែបសាមញ្ញ សឹងតែមិនបានតុបតែងមុខមាត់ បង្ហាញពីភាពរីករាយ និងសុភមង្គល។ យ៉ាងណាមិញ ថែមទាំងមានមតិជាច្រើន បានអបអរសាទរចំពោះតារាស្រីក្នុងវ័យថ្មីរបស់នាង ខណៈទស្សនិកជនមួយចំនួនទៀត ក៏បានសួរនាំពីស្វាមីរបស់នាង លោក Hyun Bin ថាតើតារាប្រុសរូបនេះនៅឯណា និងបានធ្វើពិធីខួបកំណើតជាមួយភរិយាដែរទេ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖