ដើមខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចប.ង្ក្រា.បក្មេងទំ.នើ.ង.ជាង ១០ករណី ពេលនេះភាគច្រើនកំពុងនៅព.ន្ធ.នា.គា.រ

//s9.kh1.co/21/21891a3fec9db8735b0087e6e91f973c115cc88b.jpg
សង្គម

 ១៣-មករា-២០២៥ ៣ល្ងាច · ៩ ម៉ោងមុន

ដើមខែមករា ឆ្នាំ២០២៥នេះ សមត្ថកិច្ចបង្ក្រាបក្មេងទំនើងជាង ១០ករណី ពេលនេះភាគច្រើនកំពុងនៅពន្ធនាគារ

ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១២ ដើមខែមករា ឆ្នាំ២០២៥ សមត្ថកិច្ចនគរបាលជាតិ បានបន្តបង្ក្រាបក្រុមក្មេងទំនើងទូទាំងប្រទេស បានជាង១០ករណី។ នេះបើតាមលោកបណ្ឌិត ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោកបណ្ឌិត ទូច សុឃៈ ក្នុងប្រតិបត្តិការបង្ក្រាបក្មេងទំនើងទាំង១០ករណីនេះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជិត១០០នាក់ ដោយភាគច្រើនបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងកំពុងជាប់ឃុំក្នុងពន្ធនាគារ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកនាំពាក្យរងក្រសងមហាផ្ទៃ បានឱ្យដឹងទៀតថាមូលដ្ឋានមានករណីក្មេងទំនើងនៅដើមឆ្នាំ២០២៥ មានដូចជា រាជធានីភ្នំពេញ ខេត្តកណ្តាល ព្រៃវែង ស្វាយរៀង ត្បូងឃ្មុំ កំពង់ធំ បាត់ដំបង និងពោធិ៍សាត់ជាដើម។

សូមបញ្ជាក់ថា សម្ដេចធិបតី ហ៊ុន ម៉ាណែត ប្រមុខរាជរដ្ឋាភិបាល បានដាក់បទបញ្ជាឱ្យសមត្ថកិច្ចបង្ក្រាបក្មេងទំនើងដោយបញ្ជូនទៅកាត់ទោស និងឃុំខ្លួនក្នុងពន្ធនាគារ ពោលគឺគ្មានការអប់រំអ្វីទៀតនោះឡើយ៕

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព<br>
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T