ក្រសួងបរិស្ថាន បានឱ្យដឹងនាព្រឹក ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះថា សត្វតុកកែប្រភេទ Hemiphyllodactylus khpoh ត្រូវបានចាត់ថ្នាក់ ជាប្រភេទថ្មី ដោយអ្នកវិទ្យាសាស្រ្ត បន្ទាប់ពីបានរកឃើញនៅតំបន់ភ្នំថ្មកំបោរ ភ្នំខ្ពស់ ក្នុងភូមិសាស្រ្តខេត្តបាត់ដំបង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សប្រភពដដែល បានបន្ថថា ប្រភេទថ្មីនេះត្រូវបានរកឃើញក្នុងអំឡុងពេលនៃការសិក្សាស្រាវជ្រាវជីវៈចម្រុះ នៅតំបន់ភ្នំថ្មកំបោរ ក្នុងកិច្ចសហការរវាងអង្គការសត្វព្រៃ និងរុក្ខជាតិកម្ពុជា ក្រសួងបរិស្ថាន និងក្រុមអ្នកជំនាញប្រភេទឧរង្គសត្វ នៃសាកលវិទ្យាល័យ La Sierra ហើយក្រោយមកប្រភេទនេះត្រូវបានបញ្ជាក់ថាជាប្រភេទថ្មីចំពោះវិទ្យាសាស្រ្ត ផ្អែកលើទិន្នន័យផ្នែករូបសាស្រ្ត និង និងម៉ូលេគុល ក៏ដូចជាភាពខុសពីប្រភេទតុកកែដទៃផ្សេងទៀតក្នុងអំបូរតែមួយ។
តុកកែប្រភេទ Hemiphyllodactylus ដែលត្រូវបានប្រទះឃើញក្នុងអំឡុងពេលស្រាវជ្រាវនេះ មានតែមួយក្បាលតែប៉ុណ្ណោះ ដែលមានការពិបាកក្នុងការប៉ាន់ស្មានអំពីចំនួន ឬស្ថានភាពអភិរក្សរបស់ប្រភេទនេះ។ ផ្សាយ៖ កន ចំណន
ប្រភព៖ ក្រសួងព័ត៌មាន