ចូលរួមសោកស្តាយ! ស្រីនា ចេញមកបញ្ជាក់ពីស្ថានភាពកូ»-នក្នុងផ្ទៃម៉ាក់របស់អ្នកនាងថា...

//s9.kh1.co/e5/e5156d65d6082890c06096ac2e83072c33a0d0b2.jpg
តារា & កម្សាន្ដ

 ១៦-មករា-២០២៥ ៨ព្រឹក · ៦ ម៉ោងមុន

កាលពីយប់ថ្ងៃទី១៥ខែមករាកន្លងទៅ ស្រីនា បានចេញមកបញ្ជាក់ពីដំណឹងដ៏គួរឲ្យសោកស្ដាយមួយថា កូនក្នុងផ្ទៃរបស់អ្នកម្ដាយអ្នកនាង ឬត្រូវជាប្អូនរបស់អ្នកនាងនោះ គឺមិនបន្តការលូតលាស់ទៀតនោះឡើយ

កម្ពុជា៖ ជឿជាក់ថាប្រិយមិត្តអ្នកចូលចិត្តតាមដានបណ្ដាញសង្គមនៅកម្ពុជា ប្រាកដជាបានជ្រាបហើយថា កាលពីពេលពីចុងខែធ្នូកន្លងទៅនេះ ស្រីនា ដែលជាអ្នកផលិតមាតិកាឈានមុខគេនៅកម្ពុជា បានទម្លាយថា អ្នកម្ដាយរបស់នាងមានផ្ទៃពោះកូនទី៤ និងទទួលបានការអបអរសាទរពីសំណាក់អ្នកគាំទ្រ ក៏ដូចជាមិត្តភក្តិក្នុងរង្វង់សិល្បៈជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 ស្រីនា
 ស្រីនា
 ស្រីនា និងក្រុមគ្រួសារ
 ស្រីនា និងក្រុមគ្រួសារ

ប៉ុន្តែកាលពីយប់ថ្ងៃទី១៥ខែមករាកន្លងទៅ ស្រីនា បានចេញមកបញ្ជាក់ពីដំណឹងដ៏គួរឲ្យសោកស្ដាយមួយថា កូនក្នុងផ្ទៃរបស់អ្នកម្ដាយអ្នកនាង ឬត្រូវជាប្អូនរបស់អ្នកនាងនោះ គឺមិនបន្តការលូតលាស់ទៀតនោះឡើយ(រលូត) ដោយអ្នកនាងបានចេញវីដេអូអង្គុយនៅក្នុងបន្ទប់មន្ទីរពេទ្យ ខណៈអ្នកម៉ាក់អ្នកនាងកំពុងស្ថិតនៅលើគ្រែអ្នកជំងឺ។

អ្នកម្ដាយរបស់ស្រីនា
អ្នកម្ដាយរបស់ស្រីនា

ដំណឹងដ៏គួរឲ្យសោកស្ដាយនេះ បានធ្វើឲ្យមិត្តភក្តិនិងតារាៗជាច្រើន ក្នុងវិស័យសិល្បៈបានចូលទៅបញ្ចេញមតិចូលរួមសោកស្ដាយ តែខណៈពេលនោះ ស្រីនា ក៏បានចែករំលែកនិងលើកទឹកចិត្តថា ជីវិតមានឡើងមានចុះ ត្រូវតែបន្តទៅមុខនិងទទួលយកស្ថានភាពបែបនេះ។ ក្នុងនោះអ្នកម៉ាក់របស់អ្នកនាងក៏បាននិយាយថា រូបគាត់ពិតជាអរគុណដែលមានអ្នកលើកទឹកចិត្ត ច្រើនដល់ថ្នាក់នេះ៕  

 ស្រីនា
 ស្រីនា
Sok Navin
N.V

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T