ឆ្នាំ២០២៤ កម្ពុជាមានសន្ទុះ ការប្រើប្រាស់រថយន្តអគ្គិសនី កើតឡើងជាង៦០០%

//s9.kh1.co/df/dfe07a02cfc62c8a1c858ac1721199a72b1cab0f.jpg
សង្គម

 ១៧-មករា-២០២៥ ៩ព្រឹក · ១២ ម៉ោងមុន

ឆ្នាំ២០២៤ កម្ពុជាមានសន្ទុះ ការប្រើប្រាស់រថយន្តអគ្គិសនី កើតឡើងជាង៦០០%

ឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនបានបញ្ជាក់ថានៅក្នុងប្រទេសកម្ពុជាសន្ទុះនៃការប្រើប្រាស់រថយន្តអគ្គិសនីកើតឡើងជាង៦០០% នៅឆ្នាំ២០២៤ និងមាននិន្នាការកើងឡើងនាឆ្នាំបន្តបន្ទាប់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅលើបណ្តាញទំនាក់ទំនងសង្គមនាព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៥នេះ អ្នកនាំពាក្យបានបន្ថែមថា ឆ្នាំ២០២៤ មានរថយន្តអគ្គិសនី(EV)ចុះបញ្ជីសរុប ២.២៥៣គ្រឿង កើនលើសឆ្នាំ២០២៣ ចំនួន៦២០%(ឆ្នាំ២០២៣ ចំនួន​ ៣១៣គ្រឿង) ខណៈដែលត្រីចក្រយាន និងទោចក្រយាន ក៏មានការកើនឡើងផងដែរ។

អ្នកនាំពាក្យបានលើកឡើងថាប្រជាពលរដ្ឋមានសុទិដ្ឋនិយមច្រើន និងបង្ហាញការចាប់អារម្មណ៍ខ្ពស់ចំពោះការប្រើប្រាស់យានយន្តអគ្គិសនី ដែលជានិន្នការថ្មី បើប្រៀបធៀបជាមួយការប្រើប្រាស់យានយន្តប្រើប្រាស់ប្រេងឥន្ទនៈចំហេះក្នុងដែលជានិន្នាការចាស់។

ជាមួយគ្នានោះដែរអ្នកនាំពាក្យក្រសួងសាធារណការក៏បានគូសបញ្ជាក់ថាការប្រើប្រាស់យានយន្តអគ្គិសនី ត្រូវបានគេមើលឃើញថា ចំណាយប្រចាំថ្ងៃតិច ,ផាសុភាព, កម្រិតបំពុលក្នុងបរិយាកាលទៀបបំផុត។ ក្រុមហ៊ុនយានយន្តខ្លះបានអះអាងពីកម្រិត នៃការបំភាយឧស្ម័នពុលកម្រិតសូន្យថែមទៀត។

ឯកឧត្តមបានបន្ថែមថាទន្ទឹងនឹងនិន្នាការកើនឡើង រាជរដ្ឋាភិបាលនតាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងស្ថាប័នពាក់ព័ន្ធនានា បានប្រឹងប្រែងធ្វើឱ្យប្រសើរឡើងចំនួនស្ថានីយសាកអាគុយកាន់តែច្រើន និងលក្ខណ្ឌអំណោយផលផ្សេងៗទៀតកាន់តែប្រសើរ៕ ផ្សាយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T