កម្សាន្ត៖ Jennie ដែលជាសមាជិកក្រុមចម្រៀងនារី BLACKPINK គឺជាតារាចម្រៀងមានប្រជាប្រិយភាពដ៏ល្បីល្បាញ មានអ្នកគាំទ្រមកពីជុំវិញពិភពលោកចាំតាមដានសកម្មភាពរបស់នាង មិនថាពេលនៅលើឆាកនិងក្រោយឆាកនោះឡើយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ ទន្ទឹមនឹងការជិតនឹងបញ្ចេញអាល់ប៊ុមចម្រៀងថ្មីរបស់នាង Jennie បានបង្ហាញខ្លួនក្នុងកម្មវិធីសម្ពោធហាងវ៉ែនតាថ្មីម៉ាក Gentle Monster គឺ 2025 Jewelry collection នាថ្ងៃទី១៦ខែមករាកន្លងទៅ។
ក្នុងនោះ គេឃើញថា Jennie បានលេងស្ទាយ៍ប្លែកថ្មីទៀតហើយ គឺនាងបានពាក់អាវគ្រ័រហ្សេពណ៌ខ្មៅ គូជាមួយនឹងសំពត់ស្បៃពណ៌សជារបៀបប៉ាក់ៗ និងអាវក្នុងពណ៌ប្រផេះ ឯចំណែកសក់វិញ Jennie បានលើកបួងឡើង និងក្រងសក់គួចមកចំហៀងខាងមុខដូចជារូបបូមើលទៅប្លែកថ្មីណាស់ដោយនាងបានពាក់វ៉ែនតាគ្មានស៊ុម ផងដែរ ដែលមើលទៅពិតជាប្លែកថ្មីនិងលើកសម្រស់នាងឲ្យកាន់តែស្អាតជាងមុន៕
ប្រភព៖ allkpop