មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវចំនួន ៤៨៣ហិកតា នៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

//s9.kh1.co/0d/0dfc659f4a6f5a04f4c83bde33ef650fa4f17c09.jpg
សង្គម

 ២២-មករា-២០២៥ ១០ព្រឹក · ៥ ម៉ោងមុន

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ចុះសម្របសម្រួលជួយសង្រ្គោះដំណាំស្រូវចំនួន ៤៨៣ហិកតា នៅភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ

លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួង កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញទៅកាន់ភូមិព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្តក្រចេះ ដើម្បីនាំយកថវិកាឧបត្ថម្ភរបស់ឯកឧត្តមរដ្ឋមន្រ្តី ជួយឧបត្ថម្ភដល់​ការ​បូមទឹកសង្រ្គោះដំណាំស្រូវរបស់ប្រជាពលរដ្ឋនៅភូមិព្រែកសាម៉ាន់ ចំនួន ៣៨៩គ្រួសារ ឬស្មើនឹងផ្ទៃដីដំណាំស្រូវចំនួន ៤៨៣ហិកតា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បេសកកម្មរបស់លោកជំទាវ នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ម្សិលមិញនេះ មានការចូលរួមពីលោក ទ្រី សុភក្តិ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះ លោក ហេង រត័្នម៉ូនីដា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តក្រចេះ លោក ជួប ផល្លីន អនុប្រធាន​មន្ទីរ​សារធាណការ និងដឹកជញ្ជូនខេត្តក្រចេះ រួមជាមួយមន្រ្តីជំនាញ អាជ្ញាធរ​ពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។

នាឱកាសជួបសំណេះសំណាលជាមួយប្រជាកសិករជាង ១០០នាក់ នៅភូមិព្រែកសាម៉ាន់ លោកជំទាវអនុរដ្ឋលេខាធិការ បានពាំនាំនូវសេចក្ដីនឹករឭក និងការសួរសុខ​ទុក្ខពីសំណាក់ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំពោះបងប្អូនប្រជាកសិករដែលកំពុងជួបប្រទះនូវគ្រោះរាំងស្ងួត ខ្វះខាត​ទឹក​​ស្រោចស្រព​ដំណាំស្រូវប្រាំង។ នៅចំពោះមុខគ្រោះរាំងស្ងួត ដែលបង្កផលលំបាកដល់ប្រជាកសិករ ឯកឧត្តមរដ្ឋមន្ដ្រី ឌិត ទីណា បានឧបត្ថម្ភថវិកាសម្រាប់ទិញប្រេងចំនួន២៥០០លីត្រ ដើម្បីបម្រើដល់​ការបូម​ទឹកដាក់ស្រែដែលកំពុងរងគ្រោះ។

លើសពីការជួយអន្តរាគមន៍នាកាលៈទេសៈបន្ទាន់នេះ លោកជំទាវអនុរដ្ឋលេខាធិការបានគូសបញ្ជាក់ជូនដល់អ៊ំពូមីងប្រជាកសិករ អំពីគោល​នយោបាយអាទិភាពនានានៅក្នុង​វិស័យកសិកម្មដាក់ចេញដោយរាជរដ្ឋាភិបាលអាណិត្តទី៧ ព្រមទាំងយន្តការត្រៀមទុកជាមុនដើម្បីជួយអន្តរាគមន៍ទិញស្រូវ​ប្រជាកសិករ​នៅ​​ក្នុងអំឡុងពេលចូលឆ្នាំចិន-វៀតណាម ខាងមុខនេះ ក្នុងករណីដែលថ្លៃស្រូវធ្លាក់ចុះហួសពីការរំពឹងទុក។

នៅចំពោះមុខលោកជំទាវ និងអង្គពិធីទាំងមូល ប្រជាពលរដ្ឋដែល​ខ្វះខាតទឹកស្រោចស្រពស្រែប្រាំង បានសម្តែង​នូវការត្រេកអរយ៉ាងខ្លាំង និងបានថ្លែងអំណរគុណដល់ការយកចិត្ត​ទុក​ដាក់ពី​ក្រសួងកសិកម្ម និងក្រសួងស្ថាប័នផ្សេងៗទៀត មន្ទីរពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន​គ្រប់លំដាប់ថ្នាក់ ដែលបាន​ស្វះស្វែងចុះមកជួយអន្តរាគមន៍​ទាន់ពេលវេលា ចំពោះដំណាំស្រូវ​នៅតំបន់ពួក​គាត់ ចាប់តាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៥នេះមក៕ ផ្សាយ៖ កន ចំណាន

ប្រភព៖ ក្រសួងព័ត៌មាន

រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

//s9.kh1.co/4b/4bfd2108d2c6c8bb151b1edf2c8c8e41eea71839.jpg

ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ នឹងចាន់វិធានការជំនាញ ដើម្បីបង្ការ ទប់ស្កាត់ករណីគ្រោះ.ថ្នា.ក់ចរាចរណ៍ ដែលមានស្ថានភាពធ្ង.ន់.ធ្ង.រ និងស្នើពលរដ្ឋចូលរួមគោរពច្បាប់!

 ២១-មករា-២០២៥ 
 ២ល្ងាច · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T