កម្សាន្ត៖ Jisoo គឺជាសមាជិកមានអាយុច្រើនជាងគេក្នុងក្រុមចម្រៀងនារី BLACKPINK តែសម្រស់របស់នាងវិញចាត់ទុកថាជាសម្រស់នារីមានរស្មីខ្ពង់ខ្ពស់ដូចព្រះនាង គឺជាសម្រស់បែបទន់ភ្លន់និងថ្លៃថ្នូរ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សថ្មីៗនេះ Jisoo ទើបតែបញ្ចប់ការសម្ដែងក្នុងខ្សែភាពយន្តបែបហ្សមប៊ីគឺ "Newtopia" ខណៈដែលនាងកំពុងទទួលការងារសម្ដែងថ្មីក្នុងរឿង "Monthly Boyfriend" ព្រមទាំងមានគម្រោងចេញបទចម្រៀងផងដែរ។
យ៉ាងណាមិញ ចំពោះការងារផ្សព្វផ្សាយផលិតផលវិញ Jisoo នៅតែបង្ហាញវត្តមានក្នុងនាមជាទូតសុឆន្ទៈរបស់ Dior ដោយយោងរូបភាពនាងទើបបង្ហោះគឺ Jisoo បានពាក់អាវដៃវែងពណ៌ប្រផេះនិងសំពត់បែបវ៉ាល់ខ្លីសម្រុងលើជង្គង់ពណ៌ប្រផេះចាស់ជាមួយនឹងកាបូប Dior ហើយអ្វីកាន់តែពិសេសនោះ នាងបានធ្វើសក់រួញ វែកកណ្ដាលមើលទៅពិតជាស្រស់ស្អាតនិងលេចធ្លោ ដែលទោះនាងតែងខ្លួនសាមញ្ញៗមែន តែមើលទៅថ្លៃថ្នូរដូចជាព្រះនាង៕
ប្រភព៖ allkpop