កម្សាន្ត៖ នៅថ្ងៃទី ២១ ខែមករាកន្លងទៅនេះ ប្រព័ន្ធផ្សព្វផ្សាយហុងកុងបានទម្លាយថា កាលបរិច្ឆេទនៃការលែងលះពិតប្រាកដរវាង តារាសម្ដែងស្រី Zhao Wei និងពាណិជ្ជករ លោក Huang Youlong គឺកាលពី ខែកក្កដា ឆ្នាំ ២០២១។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាម ប្រភព QQ នៅថ្ងៃទី២០ ខែមករា បានបង្ហាញថា តារាស្រី Zhao Wei បានស្ម័គ្រចិត្តដាក់ឯកសារទៅផ្សារហ៊ុនហុងកុង ដោយបញ្ជាក់ថា នាងបានលែងលះគ្នា ក្នុងខែកក្កដា ឆ្នាំ ២០២១។ យោងតាមព័ត៌មានពីផ្សារហ៊ុនហុងកុង សមាមាត្រភាគហ៊ុនរបស់ Zhao Wei នៅក្រុមហ៊ុន Thuan Long ដែលពីមុនមាន ៦៧.៥% ត្រូវបានលុបចោលនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១។ ដំណើរការលែងលះ រវាងនាងនិងម្ចាស់ភាគហ៊ុនធំបំផុតរបស់ក្រុមហ៊ុនគឺលោក Huang Youlong បានចូលជាធរមាន ចាប់ពីថ្ងៃនោះ។
យោងតាម Backchina តារាស្រី Zhao Wei បានរក្សាព័ត៌មាននៃការលែងលះជាសម្ងាត់ រហូតដល់ថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៤ នៅពេលដែលនាងបានប្រកាសជាសាធារណៈ ដោយសារតែនាង មិនអាចពន្យារពេលទៀតទេ ។ ជាពិសេស អតីតស្វាមីតារាស្រីរូបនេះ លោក Huang Youlong ត្រូវបានគេនិយាយថា កំពុងត្រូវបានគេស្វែងរកបំណុលមួយទៀត ដែលមានចំនួនជិត ១ ពាន់លានដុល្លារហុងកុង។ ដើម្បីចៀសវាងការជាប់ឈ្មោះជា កូនបំណុល និងដើម្បីកុំឱ្យមានការយាយីពីម្ចាស់បំណុលរបស់ស្វាមី តារាស្រីរូបនេះ ត្រូវបង្ខំចិត្តនិយាយជាសាធារណៈ៕
ប្រភព៖ Ngoisao.net
សូមទស្សនារូបភាពខាងក្រោម៖