ស្រលាញ់គ្នាបាន ១០ឆ្នាំ នី រតនារៀបរាប់ប្រវត្តិស្នេហ៍ជាមួយភរិយាយ៉ាងផ្អែមល្ហែម!

//s9.kh1.co/15/15c895d1bcc5a800de2e0f5ae4567599687729c6.png
សង្គម

 ២៤-មករា-២០២៥ ៣ល្ងាច · ៥ ម៉ោងមុន

ស្រលាញ់គ្នាបាន ១០ឆ្នាំ នី រតនារៀបរាប់ប្រវត្តិស្នេហ៍ជាមួយភរិយាយ៉ាងផ្អែមល្ហែម!

ភ្នំពេញ៖  មក​ដល់​ពេល​នេះ នី រតនា និងភរិយា ទទួលបានចំណងដៃកូន ៣ ដែលរហូតមកពេលនេះ​ បានធ្ចើឲ្្យជីវិតគ្រួសាររបស់តារាប្រុសរូបនេះ កាន់តែមានសុភមង្គល មួយថ្ងៃទៅមួយថ្ងៃ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទោះជាយ៉ាងណាក៏ដោយ កាលពីថ្មី ៗ នេះ​នៅលើផេកជាផ្លូវការរបស់ តារាប្រុសរូបនេះ បានចេញមុខធ្វើការបង្ហោះសារយ៉ាងវែងអន្លាយ នៃខ្លឹមសារចាក់ដោត មានន័យជ្រៅ តែងជារឿងនិទាន អមទៅនឹងរូបភាពរបស់ជាច្រើនសន្លឹក នៃប្រវត្តិស្នេហ៍ ស្រលាញ់គ្នាបាន ១០ឆ្នាំ ដែលបានលើកឡើងដូច្នេះថា៖

រឿង ស្នេហ៍ស្មោះពិតជាមាន ៚កាលពីព្រេងនាយ …នៅឆ្នាំ 2015 មានកំលោះម្នាក់លួចស្រឡាញ់នារីក្រមុំម្នាក់នៅឆ្នាំ 2019 ពួកគេក៏បានរៀបការជាមួយគ្នា បុរសម្នាក់នោះស្រឡាញ់នារីម្នាក់នោះខ្លាំងណាស់ឆ្នាំ 2020 ពួកគេទទួលបានចំណងដៃកូនស្រីដំបូង
បុរសម្នាក់នោះក៏កាន់តែស្រឡាញ់នារីម្នាក់នោះខ្លាំងឡេីងនៅឆ្នាំ 2024 ពួកគេក៏ទទួលបានចំណងដៃកូនភ្លោះប្រុសស្រីមួយគូបន្ថែមទៀតបុរសនោះក៏នៅតែស្រឡាញ់នារីម្នាក់នោះកាន់តែខ្លាំងលេីសលប់ហេីយនៅឆ្នាំ 2025 ជាឆ្នាំទី 10 នៃការស្រឡាញ់គ្នារបស់ពួកគេ​
ពួកគេបាននាំគ្រួសារទាំង 5 នាក់របស់ពួកគេទៅលេងសមុទ្រយ៉ាងមានសុភមង្គលបំផុត ។ 10 ឆ្នាំនៃការស្រឡាញ់គ្នា​ តែចំណងស្នេហារបស់ពួកគេទាំងពីរ កាន់តែចងរឹតកាន់តែខ្លាំង ជាស្នេហាដ៏សែនរឹងមាំបំផុត គ្មានអ្វីមកបំបែកបាន​ ។បុរសម្នាក់នោះបានធ្វេីអោយឃ្លា «Happily Ever After»​ មានពិតមែន​ មិនមែនមានតែក្នុងរឿងព្រេងនិទានទេ !បុរសម្នាក់នោះនិយាយថា "ជីវិតមានតែម្តង ចូរផ្តល់ក្តីស្រឡាញ់និងភាពស្មោះត្រង់ដល់ដៃគូជីវិតយេីងអោយបានច្រេីន នោះយេីងនឹងទទួលបានតែសេចក្តីល្អត្រឡប់មកវិញ”
សូមជូនពរអោយអ្នកដែលបានអានរឿងនេះទាំងអស់ បានជួបស្នេហាសមបំណងដូចពួកយេីងដែរ

នី រតនា
រូបភាព<br>
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
រូបភាព
Roth Karona
R.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T