បរទេស៖ អ្នកគាំទ្រនៅបរទេសជាច្រើនបាននាំគ្នាបញ្ចេញមតិរិះគន់លើការលេងរបស់ខ្សែប្រយុទ្ធ Rasmus Hojlund ទោះយប់មិញក្រុមបិសាចក្រហម Manchester United បានយកឈ្នះលើក្រុម Fulham ក៏ដោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាការពិតណាស់ នាយប់រំលងអាធ្រាត្រឈានចូល ថ្ងៃទី ២៧ ខែ មករា នេះ Man UTD បានទទួលជ័យជម្នះលើក្រុម Fulham ក្នុងលទ្ធផល ១-០ ដែលជាការប្រកួតសប្តាហ៍ទី ២៣ នៃក្របខណ្ឌ Premier League របស់ អង់គ្លេស ខណៈមួយគ្រាប់នេះ គឺរកបានដោយខ្សែការពារ Lisandro Martinez នៅនាទីទី ៧៨។
ទោះបីជា Man UTD បានទទួលជ័យជម្នះនៅក្នុងការប្រកួតនេះក៏ដោយ ប៉ុន្តែបើយើងក្រឡេកទៅមើលទិដ្ឋភាពក្នុងការប្រកួតវិញ យើងឃើញថា Hojlund ហាក់ធ្វើពុំបានល្អទាល់តែសោះ ក្នុងនាមរូបគេជាខ្សែប្រយុទ្ធនៅជួរមុខម្នាក់ ដោយការលេង ៥៨ នាទី តារាវ័យ ២១ ឆ្នាំរូបនេះបានបង្កើតឱកាសសូន្យ ស៊ុតចំគោលដៅសូន្យ និងញាក់ដាច់គូប្រកួតសូន្យ ដែលចំណុចនេះហើយ បានធ្វើឱ្យអ្នកគាំទ្រមិនសប្បាយចិត្តនោះទេ រហូតពួកគេបានរិះគន់ចំៗ ថា"ក្នុងក្រុមមានវត្តមានរបស់គេ គឺដូចមានគ្នាតែ ១០ នាក់"។
ទាក់ទងនឹងរឿងខាងលើ អ្នកគាំទ្របានបង្ហោះសាររិះគន់ Hojlund នៅលើបណ្តាញសង្គម X យ៉ាងដូច្នេះថា៖
ប្រភព៖ Sportskeeda