មិនមែន Messi ទេ តែ Ramos បានចុចឈ្មោះអតីតមិត្តរួមក្រុម Messi រូបនេះ ថាជាកីឡាករដែលគាត់ពិបាកបិទបំផុត

//s9.kh1.co/2f/2ff8881bd70880319dfda8ed3ca3732346cc173a.jpg
កីទ្បា

 ២៧-មករា-២០២៥ ៥ល្ងាច · ២ ថ្ងៃមុន

មិនមែន Messi ទេ តែ Ramos បានចុចឈ្មោះអតីតមិត្តរួមក្រុម Messi រូបនេះ ថាជាកីឡាករដែលគាត់ពិបាកបិទបំផុត

បរទេស៖ វីរបុរសរបស់ Real Madrid ខ្សែការពារ Sergio Ramos បានចុចឈ្មោះយកអតីតមិត្តរួមក្រុម Lionel Messi នៅ Barcelona លោក Ronaldinho ថាជាកីឡាករ ដែលគាត់ពិបាកបិទបំផុតនៅក្នុងអាជីព ប៉ុន្តែក្នុងពេលជាមួយគ្នានោះ គាត់បានជ្រើសរើសលោក Samuel Eto'o និង Zlatan Ibrahimovic បន្ថែមទៀត ថាជាកីឡាករ ដែលធ្វើឱ្យគាត់ពិបាកបិទដូចគ្នា ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ខ្សែការពារ Sergio Ramos និងលោក Ronaldinho
ខ្សែការពារ Sergio Ramos និងលោក Ronaldinho

ជាការពិតណាស់ Ramos ត្រូវបានគេចាត់ទុកថា ជាខ្សែការពារកណ្តាលដ៏រឹងមាំបំផុតម្នាក់នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ ហើយនៅក្នុងអាជីពកន្លងមក ដែលគាត់លេងនៅ Sevilla, Real Madrid, PSG និងក្រុមជម្រើសជាតិ អេស្ប៉ាញ កីឡាករវ័យ ៣៨ ឆ្នាំរូបនេះ ធ្លាប់បានលេងទល់នឹងខ្សែប្រយុទ្ធឆ្នើមៗជាច្រើន ប៉ុន្តែខ្សែប្រយុទ្ធ ដែលគាត់ចាត់ទុកជា ថាគូប្រជែងដ៏តឹងតែង គឺមានតែអតីតកីឡាករ ៣ នាក់ខាងលើប៉ុណ្ណោះ។

ខ្សែការពារ Sergio Ramos និងលោក Ronaldinho
ខ្សែការពារ Sergio Ramos និងលោក Ronaldinho

នៅក្នុងកិច្ចសម្ភាសន៍មួយកាលពីឆ្នាំ ២០២១ Ramos ត្រូវបានគេសួរថា តើកីឡាករណា ដែលគាត់ចាត់ទុកជាគូប្រជែងដែលពិបាកបិទបំផុត? ភ្លាមនោះកីឡាករ អេស្ប៉ាញ វ័យ ៣៨ ឆ្នាំបានឆ្លើយតបទៅវិញយ៉ាងដូច្នេះថា៖

សម្រាប់ខ្ញុំ អ្នកដែលពិបាកបិទបំផុតគឺជា Ronaldinho។ នៅក្នុងរជ្ជកាល ដែលល្អបំផុតរបស់គាត់ វាគឺពិបាកខ្លាំងណាស់សម្រាប់ខ្សែការពារមួយចំនួន ដែលលេងទល់នឹងគាត់។ ប៉ុន្តែមានខ្សែប្រយុទ្ធដ៏ទៃទៀតដូចជា Eto'o, Zlatan Ibrahimovic ដែលបានបង្ករជាបញ្ហា ដោយសារតែល្បឿន និងរាងកាយរបស់ពួកគេ៕

ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos
ខ្សែការពារ Sergio Ramos

ប្រភព Sportskeeda

Sem Kosal
K.S

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T