កូរ៉េខាងត្បូង៖ បទចម្រៀង «APT» របស់តារាចម្រៀងស្រី ROSÉ សហការជាមួយ តារាចម្រៀងបរទេស Bruno Mars ត្រូវបានមានអ្នកចូលទស្សនាវីដេអូ រហូតដល់ទៅជាង ១ពាន់លានដងឯណោះ នៅលើគណនី YouTube ជាផ្លូវការរបស់តារាស្រីរូបនេះ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សជាក់ស្តែង វីដេអូបទចម្រៀង «APT» ត្រូវបានចេញផ្សាយជាផ្លូវការ នៅថ្ងៃទី ១៨ ខែតុលាឆ្នាំ ២០២៤ ដែលមានន័យថាវាត្រូវចំណាយពេលប្រហែល ៣ខែជាងប៉ុណ្ណោះ។
លើសពីនេះ បទចម្រៀងនេះបានឈានដល់តួលេខមួយនេះ ក្នុងរយៈពេលត្រឹមតែ ១០៥ ថ្ងៃប៉ុណ្ណោះ ហើយបានបំបែកកំណត់ត្រារយៈពេល ១២ ឆ្នាំនៃ «Gangnam Style» ក្លាយជាវីដេអូមានអ្នកចុចទស្សនា ១ពាន់លានដង លឿនបំផុតរបស់សិល្បករអាស៊ី៕
សូមអបអរសាទរដល់ ROSÉ លើភាពជោគជ័យអស្ចារ្យមួយនេះ!