កម្សាន្ត៖ តារាសម្ដែងស្រីវ័យចំណាស់ដ៏មានបទពិសោធន៍គឺអ្នកស្រី Lee Joon Sil ដែលបានចូលរួមសម្ដែងក្នុងរឿង "Squid Game" វគ្គ២ បានទទួលមរណភាពហើយ ក្នុងវ័យ៨០ឆ្នាំ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សអ្នកស្រីបានទទួលមរណភាពនាថ្ងៃទី២ខែកុម្ភៈឆ្នាំ២០២៥ នាវេលាម៉ោង ១០:២០ព្រឹក ខណៈកំពុងទទួលព្យាបាលជំងឺរបស់គាត់ ហើយពិធីបុណ្យសពនឹងធ្វើឡើងនាមន្ទីរពេទ្យ Shinchon Severance ដែលអនុញ្ញាតឲ្យមានការចូលឧទ្ទិសនិងបន់ស្រន់នាថ្ងៃទី៣ខែកុម្ភៈ ហើយក្រុមគ្រួសារនឹងបញ្ចុះសពលោកស្រីនាថ្ងៃទី៥ខែកុម្ភៈនេះហើយ។
លោកស្រីបានកើតជំងឺមហារីកសុដន់ដំណាក់កាលទី៣ កាលពីឆ្នាំមុន និងមានពេលវេលារស់នៅមានកំណត់ ហើយធ្លាប់ជាពីជំងឺនេះដែរ គ្រាន់តែឥឡូវនេះវាបានលាប់ឡើងវិញ។
ក្រុមការងារ Khmerload សូមចូលរួមរំលែកទុក្ខក្រុមគ្រួសារលោកស្រី Lee Joon Sil ផង!
ប្រភព៖ koreaboo