កម្សាន្ត៖ ដំណឹងមរណភាពដ៏គួរឲ្យតក់ស្លុតរបស់តារាសម្ដែងស្រីតៃវ៉ាន់ Barbie Hsu ឬយើងស្គាល់ថាជាតួអង្គ "សាន់ឆាយ" ក្នុងរឿង F4 តៃវ៉ាន់ ឬ "ស្នេហាបួនដួង" ពិតជាធ្វើឲ្យអ្នកគាំទ្រនិងសិល្បករសិល្បការិនីរួមវិស័យ សោកស្ដាយនិងតក់ស្លុតជាខ្លាំង។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សBarbie Hsu បានស្លាប់កាលពីថ្ងៃទី២ខែកុម្ភៈ ឆ្នាំ២០២៥ ដោយសារជំងឺផ្ដាសាយធំ ដែលវិវត្តន៍ទៅជារលាកសួត ត្រឹមតែរយៈពេលដ៏ខ្លី បន្ទាប់ពីបានទៅវិស្សមកាលនៅប្រទេសជប៉ុន។ ស្របពេលសពរបស់នាងត្រូវបានបូជានៅជប៉ុន និងយកធាតុរបស់នាងត្រឡប់មកទឹកដីកំណើតគឺតៃវ៉ាន់នោះ Barbie Hsu នៅតែត្រូវគេចងចាំ និងអាឡោះអាល័យ។
យ៉ាងណាមិញ ងាកមកមើលកាលពីនាងនៅមានជីវិតវិញ រូបភាពចុងក្រោយរបស់ Barbie Hsu ពេលនាងបង្ហាញខ្លួនជាសាធារណៈ នោះគឺនៅពិធីមួយបស់ Wang Wei Zhong ជាមិត្តភក្តិរបស់នាង នាថ្ងៃទី២៥ខែមករាឆ្នាំ២០២៥។ នៅក្នុងរូបភាពនេះ Barbie Hsu បានអង្គុយនៅនឹងតុជិតស្វាមីជាមួយនឹងទឹកមុខដ៏ស្រស់ស្រាយ និងការតុបតែងខ្លួនយ៉ាងស្រស់ស្អាត មើលទៅគួរឲ្យស្រណោះស្រណោកខ្លាំងណាស់ មិននឹកស្មានថាជិតដប់ថ្ងៃក្រោយពីនេះ នាងបានបាត់បង់ជីវិតសោះ៕
ប្រភព៖ allkpop