Ronaldo រៀបចំអបអរ ខួបកំណើត ជាមួយ គូស្នេហ៍ យ៉ាងមានក្ដីសុខ

//s9.kh1.co/7a/7ab1f65decb78d45d108dfe198e2c9e227a642ca.jpg
តារា & កម្សាន្ដ

 ០៧-កុម្ភៈ-២០២៥ ១២ល្ងាច · ៣ ម៉ោងមុន

កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo បានរៀបចំអបអរខួបកំណើត គម្រប់ ៤០ឆ្នាំរបស់ខ្លួន ជាមួយគូស្នេហ៍ ក្រុមគ្រួសារ និងមិត្តៗ យ៉ាងមានក្ដីសុខ។

កម្សាន្ត៖ កំពូលកីឡាករបាល់ទាត់ លោក Cristiano Ronaldo បានរៀបចំអបអរ ផ្លុំទៀន ដើម្បីប្រារព្ធខួបកំណើតគម្រប់ ៤០ ឆ្នាំរបស់ខ្លួន នៅថ្ងៃទី ៥ ខែកុម្ភៈ ជាមួយនឹងមិត្តស្រី Georgina ក្រុមគ្រួសារ មិត្តភក្តិ និងមិត្តរួមក្រុម នៅក្នុងប្រទេសអារ៉ាប៊ីសាអូឌីត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Ronaldo
Ronaldo

នៅលើទំព័រផ្ទាល់ខ្លួន របស់ Ronaldo បានបង្ហោះរូបថតពីរសន្លឹក និងបានអរគុណដល់អ្នកគ្រប់គ្នា សម្រាប់ការជូនពរថ្ងៃកំណើត។ មួយក្នុងចំនោមនោះ គឺជារូបថតជាមួយមិត្តស្រីជាទីស្រលាញ់ Georgina Rodriguez

Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 

រូបថត​ដែល​នៅ​សល់​ គឺ​ជា​ពេល​ដែល​គូស្នេហ៍​តារាបាល់ទាត់​រូប​នេះ បាន​ឈរ​ជាមួយ​គ្រួសារ​របស់ Ronaldo។ ម្តាយ បងប្អូនស្រីពីរនាក់ ប្អូនប្រុស និងក្មួយៗ មានវត្តមានទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ កូនទាំង ៥ របស់លោក មិនបានបង្ហាញខ្លួន នៅក្នុងរូបថតនោះទេ។ យ៉ាងណាមិញ  Ronaldo បានសរសេរនៅក្នុងចំណងជើងថា «ខ្ញុំមានថ្ងៃដ៏អស្ចារ្យជាមួយគ្រួសារ និងមិត្តភក្តិ មិនអាចសុំអ្វីបន្ថែមបានទេ»។

Ronaldo
Ronaldo

ក្លឹប Al Nassr ក៏បានបង្ហាញរូបថតមួយចំនួនរបស់ Ronaldo ដើម្បីអបអរឈានចូលអាយុថ្មីរបស់លោក នៅលើទីលានជាមួយមិត្តរួមក្រុម ផងដែរ៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Ronaldo
Ronaldo
Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 
Ronaldo និងគូស្នេហ៍ 
Ronaldo និងគ្រួសារ
Ronaldo និងគ្រួសារ
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T