រូបភាពថ្មី Selena និង គូស្នេហ៍ ចេញមកកម្សាន្ត ជាមួយគ្នា យ៉ាងមានក្ដីសុខ

//s9.kh1.co/33/33974f73a0b49e76d04fceaab0ac3dc14ac47fa5.jpg
តារា & កម្សាន្ដ

 ១០-កុម្ភៈ-២០២៥ ៩ព្រឹក · ១៤ ម៉ោងមុន

តារាចម្រៀងស្រី Selena Gomez និង គូស្នេហ៍ លោក Benny Blanco បានចេញមកកម្សាន្តជាមួយគ្នា​ យ៉ាងមានក្ដីសុខ នៅទីកន្លែងមួយនេះ។

កម្សាន្ត៖ តារាចម្រៀងស្រី Selena Gomez និង គូដណ្តឹង លោក Benny Blanco បានធ្វើដំណើរកម្សាន្តទៅ Disneyland កាលពីថ្ងៃទី ៧ ខែកុម្ភៈកន្លងទៅនេះ ហើយអ្នកទាំងពីរ ក៏បានបង្ហាញភាពស្និទ្ធស្នាល របស់ពួកគេនៅចំពោះមុខអ្នកគាំទ្រជាច្រើន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Selena 
Selena 

តារាចម្រៀងស្រី Selena Gomez បាន​បញ្ចេញ​នូវភាពរីករាយ ពេល​នាង​បាន​កៀក​ដៃ​ជាមួយ​ គូស្នេហ៍ដែលជា ផលិតករ​តន្ត្រី លោក Benny Blanco ពេល​ពួក​គេ​ដើរ​លេង​ជាមួយ​គ្នា​ នៅ​សួន​កម្សាន្ត​ដ៏​ល្បី។ គូស្នេហ៍មួយគូនេះ បានតុបតែងខ្លួន ដោយស្លៀកសម្លៀកបំពាក់ដែលមានផាសុកភាព ខណៈ Selena បានជ្រើសរើសខោខូវប៊យ អាវវែងពណ៌ខ្មៅ និងស្បែកជើងកវែងក្រាស់ ​ចំណែកឯ Benny បានមកជាមួយនឹងខោ អាវពណ៌ខៀវស្រាល និងអាវក្រៅ។

Selena និង គូស្នេហ៍
Selena និង គូស្នេហ៍

ជាពិសេស ពួកគេត្រូវបានអមដោយអង្គរក្សពេញមួយការធ្វើដំណើរកម្សាន្តនេះ។ គូស្នេហ៍របស់ Selena បានបង្ហាញភាពសប្បាយរីករាយ នៅពេលដែលបានលើកសញ្ញាសន្តិភាព នៅចំពោះមុខហ្វូងមនុស្ស ខណៈពេលដែល Selena បានបង្ហាញចិញ្ចៀនពេជ្ររាងពងក្រពើដ៏ភ្លឺស្វាង នៅលើដៃរបស់នាង៕

ប្រភព៖ Ngoisao.net

សូមទស្សនារូបភាពខាងក្រោម៖ 

Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena 
Selena និង គូស្នេហ៍
Selena និង គូស្នេហ៍
Selena និង គូស្នេហ៍
Selena និង គូស្នេហ៍
Ny Sreykhuoch
S.K

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T